ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសរកម្ចាស់កាបូប ដែលក្នុងនោះមានសម្ភារៈនិងលុយមួយចំនួន ដែលសង្ស័យម្ចាស់កាបូប ច្រលំដៃ ដាក់ចូលក្នុងរថយន្តអ្នកដទៃ ដែលចតក្បែររថយន្តរបស់គាត់ នៅក្បែរផ្ទះសំណាក់ឆ្នេរ (ឆ្នេរកែប) ។
យោងតាមផេកផ្លូវការ របស់ស្នងការនគរបាលខេត្តកែប បានបង្ហាញថា ស្នងការនគរបាលខេត្តកែប សូមជម្រាបជូនបងប្អូន ដែលជាម្ចាស់អីវ៉ាន់ ក៏ដូចជាអ្នកដែលស្គាល់គាត់ តាមរយៈ បណ្ណសម្គាល់ខ្លួនខាងក្រោម ដែលគាត់ប្រហែលជាច្រលំដៃ ដាក់កាបូបរបស់គាត់រួមជាមួយសម្ភារៈ និងលុយមួយចំនួននេះ នៅក្នុងរថយន្តមួយទៀត ដែលចត ក្បែររថយន្តរបស់គាត់ នៅក្បែរផ្ទះសំណាក់ឆ្នេរ(ឆ្នេរកែប) ដែលម្ចាស់រថយន្តមួយទៀត ចតក្បែរនោះ គាត់បានឃើញអីវ៉ាន់ទាំងនេះ នៅលើរថយន្តរបស់គាត់ ព្រោះឡានគាត់មិនបានចាក់ឡុកសោរ ។
ដូចបានជម្រាបមូលហេតុជូនខាងលើ បើម្ចាស់អីវ៉ាន់ ក៏ដូចជាអ្នកស្គាល់គាត់ បានឃើញ សូមទំនាក់ទំនង មកនគរបាលប្រចាំការ នៅតំបន់ឆ្នេរកែប តាមរយៈលេខទូរសព្ទ័ 088 98 60 116 ៕
អត្ថបទ៖ bbn