សមាជិកសភាអ៊ុយក្រែន បានចូលរួមក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពិភាក្សាសម្រេចលើសេចក្ដីព្រាងច្បាប់ដីធ្លី ខណៈពួកគេបានជជែកគ្នា អំពីបញ្ហាភាពតានតឹង នៃច្បាប់ដែលបានស្នើឡើង ដើម្បីអនុញ្ញាតឱ្យលក់ដីស្រែចម្ការរបស់ប្រទេសនេះ។
ក្រុមអ្នកគាំទ្រ បាននិយាយថា ការអនុញ្ញាតឱ្យការលក់ដីស្រែ ដែលខុសច្បាប់ អាចជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។ ដោយឡែកក្រុមអ្នកប្រឆាំង បានអះអាងថា ដីនេះអាចនឹងស្ថិតក្នុងកណ្តា ប់ដៃអ្នកជំនួញដែលនឹងបំផ្លាញកសិករតូចៗ ឬជនបរទេស។ការប្រឈមមុខដាក់គ្នា បានបញ្ចប់ដោយការវា យតប់គ្នា។
អនុប្រធានសភា បានប្រកាសឱ្យរក្សាសណ្ដាប់ធ្នាប់ ព្រោះរដ្ឋសភាជាកន្លែងពិភាក្សា លើកបញ្ហាមកនិយាយ និងមិនមែនជាកន្លែងវា យតប់គ្នាឡើយ។ ក្រោយមក ស្ថានភាពក៏បានល្អប្រសើរវិញ។ប្រហែល ៧៥% នៃដីស្រែរបស់អ៊ុយក្រែនជាកម្មសិទ្ធិរបស់ម្ចាស់ដីតូចៗ ដែលអាចជួលបាន ប៉ុន្តែមិនអាចលក់បានឡើយ។ នៅសល់ប៉ុន្មាន គឺជាកម្មសិទ្ធិរបស់រដ្ឋ។
នៅខាងក្រៅរដ្ឋសភាអ៊ុយក្រែន មានការប្រមូលផ្ដុំតវ៉ា ដោយក្រុមប្រជាកសិករ និងសកម្មជនរាប់រយនាក់ ដើម្បីប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ។ គួរជម្រាបថា អ៊ុយក្រែន មានផ្ទៃដីប្រហែល ៣២,៥ ហិកតា ដែលអាចដាំដុះបាន៕
អត្ថបទ៖ clicknews