មើលរូបភាពនេះ ពិតជាខ្មាសជនបរទេសណាស់ ដែលពួកគាត់ មកធ្វើទេសចរនៅក្នុងស្រុកយើងហើយ នៅឆ្លៀតពេលដើររើសសំរាម ដែលភ្ញៀវទេសចរខ្មែរយើង ពិសារអាហារ នៅតាមសួនច្បារមាត់ព្រែកកំពតហើយ បោះចោលពាស់ពេញមាត់ព្រែកកំពត មុខសាលាខេត្តទៀត ។
រូបភាពគួរឱ្យគោរព និង យកជាគំរូនេះ ត្រូវបានគណនីយហ្វេសប៊ុកមួយឈ្មោះ Mad Monkey Kampot បានធ្វើការបង្ហោះកាលពី ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ ។
នៅពេលឃើញរូបភាព ដែលជនបរទេស ដើររើសសំរាម នៅតាមមាត់ព្រែកកំពតនោះ មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះជនបរទេសទាំងនោះ ដែលបានរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យខេត្តមួយនេះ មានសោភ័ណភាពល្អ ហើយក៏មានអ្នករិះគន់នូវចរិតបុគ្គលមួយចំនួនតូច ដែលហូបចំណីអាហារហើយ បោះចោលពាសវាល ពាកាលមិនចេះខ្មាស់ជនបរទេសសោះ ៕
អត្ថបទ៖ ប្រជាប្រិយ