អ្នកនាំពាក្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងថា សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ខាងមុខនេះ គ្មានការប្រែប្រួលនោះទេបើទោះបីខាងភាគីចិនជួប គ្រោះថ្នា ក់ ឆ្លងវិរុសកូរ៉ូណា ថ្មីក៏ដោយ។
ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី នៅព្រឹកថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជានិ ងចិនគឺនឹងធ្វើដូចការគ្រោងទុក ដដែលគ្មានការផ្លាស់ប្តូរនោះទេ ដោយភាគីទាំងពីរ បានព្រមព្រៀង និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសម យុទ្ធរួមគ្នានេះ។
សមយុទ្ធនាគមាសឆ្នាំ២០២០នេះ នឹងធ្វើឡើងលើរបៀបវា រៈជាច្រើនប៉ុន្តែសង្កត់ធ្ងន់តែការប្រឆាំ ង ភេរវកម្ម និងកិច្ច ការមនុស្សធម៌ជាអាទិភាពតែប៉ុណ្ណោះ ហើយជាមួយគ្នានោះ ក៏មា នសព្វាវុធនិងឧទ្ធម្ភាគចក្រច្រើន ជាងមុនផងដែរ ខណៈកម្លាំងត្រៀមទាំងសងខាងនឹងចូលរួមប្រមាណជា ងពីរពាន់នាក់ ហើយក៏មា ន កងទ័ពដែ លជាប្រទេសជិ តខាងរបស់កម្ពុជា ធ្វើជាអ្នកសង្កេតការណ៍ និងវាយតម្លៃផងដែរ។
បើតាមអ្នកនាំពាក្យដដែលនេះ បានឲ្យដឹងទៀតថា សមយុទ្ធនេះនឹងធ្វើឡើងនៅទីលាន បា ញ់ គ្រាប់ពិត តេជោ សែនជុំគិរី ដែលស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំង រាំង ស្រុកជុំគីរី ខេត្តកំពត។ ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្គ្ រោះប្រជា ពលរដ្ឋពីគ្រោះ ធម្ម ជា តិ, ការបំពេញ ភារកិច្ចក្រោមឆត្រអង្គ ការសហប្រជាជាតិ និងវិស្វកម្មជាដើម។អាវុធយុទ្ធភណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅ ក្នុងលំហាត់នា គមាសឆ្នាំនេះ រួមមា នដូចជា ៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគច ក្រ និង អាវុធគាំទ្រពីលើអាកាសជាដើម។
យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា ការធ្វើសមយុទ្ធនាគមា សរវាងក ងទ័ពកម្ពុជា-ចិន ឆ្នាំ២០២០នេះ មិនមែនជាកា រគំ រា មកំ ហែ ងដល់ប្រទេស ឬ បុគ្គលណា មួយនោះឡើយការធ្វើនេះ នឹងធ្វើឡើង ជារៀងរាល់ឆ្នាំ ហើយនិងមានទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព ដល់កង ទ័ពកម្ពុជានិងទទួល បទពិសោ ធន៍បន្ថែមដល់ពីប្រទេសជាមិត្តតែប៉ុណ្ណោះ៕
អត្ថបទ៖ btv