អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ថា វាមិនចាំបាច់ឡើយក្នុងការធ្វើតេស្តសុខភាពរកវីរុសកូរ៉ូណា ពីមន្រ្តី និងនិស្សិត ចំនួន ២៤៣នាក់ ដែលមកពីក្រុងវូហាន ព្រោះពួកគេមានសុខភាពល្អទៅហើយ។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក Windra Waworuntu មន្រ្តីជាន់ខ្ពស់មួយរូបមកពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បាននិយាយយ៉ាងដូច្នេះថា៖ «យើងមិនយកសំណាកគំរូ (តេស្តសុខភាព) ពីព្រោះពួកគេមានស្ថានភាពល្អទៅហើយ។ នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) មិនបានបញ្ជាក់ថា យើងត្រូវតែយកគំរូពីមនុស្សគ្រប់គ្នានោះទេ»។
លោកបន្តថា «ប្រសិនបើពួកគេមានអាការៈដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ នោះយើងនឹងធ្វើតេស្តសុខភាពពួកគេ»។គួររំលឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ ឥណ្ឌូណេស៊ីបានជម្លៀសនិស្សិតរបស់ខ្លួន ២៣៨នាក់ និងមន្រ្តីទូត ៥នាក់ ពីខេត្តហ៊ើពៃ ដែលជាកន្លែងផ្ទុះវីរុសកូរ៉ូណា៕
អត្ថបទ៖ខ្លីៗ