«ទេសកាលថ្មី ឆ្នាំ២០២០នៃស្រុកបន្ទាយស្រី ដាច់ខាតនឹងមិនអនុញ្ញាតអោយអំពើរំ លោ ភបំ ពានច្បាប់បែ បនេះរួចផុតពីសំណាញ់ច្បាប់បានឡើយ។» នេះជាការលើកឡើងរបស់អភិបា លស្រុកវ័យក្មេង ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញជំហរបែបបនេះ បន្ទាប់ពីដឹកនាំក្រុមការងារស្រុកចុះពិនិត្យសកម្មភាពឈូសឆាយកាប់ព្រៃកោងកាងលិចទឹក និងព្រៃក្បាលជប់ដោយខុសច្បាប់ រំ លោ ភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។អភិបាលស្រុកបន្ទាយស្រីរូបនេះ បានអះអាងយ៉ាងដូច្នេះថា ៖
« បើគិតថាធ្វើអំពើល្មើសច្បាប់ហើយអាចបិទបាំងយករួចខ្លួនកេងផលប្រយោជន៍បាន នោះជាការយល់ច្រលំធំហើយ។ ខ្ញុំជឿជាក់ថាអ្នកស្រុកបន្ទាយស្រីរបស់ខ្ញុំក្នុងសម័យកាលនេះ នឹងមិនបណ្តោយអោយជ នខិលខូចល្មើសច្បាប់ធ្វើអ្វីបានតាមអំពើចិត្តនោះឡើយ។ សូមអរគុណដ ល់ប្រជាពលរដ្ឋក្នុងភូមិស្គន់ដែលបាន រាយការណ៍ មកដល់ខ្ញុំដោយផ្ទាល់ ហើយខ្ញុំសូមធ្វើការ លើកទឹកចិត្តអោយប្រជាព លរដ្ឋទូទាំងស្រុកបន្ទាយស្រីបន្តរាយការណ៍និងឈឺឆ្អាលទៅ លើរាល់ សកម្មភាពខុសច្បាប់ នៅក្នុងស្រុក ដើម្បីការពារប្រយោជន៍រួមសម្រាប់បន្ទាយស្រីយើង ទាំងអស់គ្នា ហើយក្នុងនាមអាជ្ញាធ រមូលដ្ឋាន ខ្ញុំសន្យាថានឹង មិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។»
ជាមួយនឹងការព្រមានខាងលើ លោក ឃឹម ហ្វីណង់ បានបង្ហើបឱ្យដឹងដែរថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ លោកនឹងបង្កើតអោយមានខ្សែទូរស័ព្ទពិសេសមួយខ្សែរបស់រដ្ឋបាលស្រុក (Hotline) ដោយមានអ្នកប្រចាំ ការច្បាស់លាស់ ដើម្បីទទួលរាល់ពត៌មានរាយការណ៍នានា អំពីភាព អសកម្មនិងទង្វើល្មើសច្បាប់ទាំងឡាយនៅក្នុងស្រុក ដែលប្រជាពលរដ្ឋយល់ថាចាំបាច់សម្រាប់អោយអាជ្ញាធរបានដឹង។
ដោយឡែកចំពោះករណីសកម្មភាពឈូសឆាយកាប់ព្រៃកោងកាងលិចទឹក និងព្រៃក្បាលជប់ដោយខុសច្បាប់ រំ លោ ភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង នាពេលនេះ លោកអភិបាលនឹងមា នចំណាត់ការ យ៉ាងតឹងរឹ ងបំផុត ដើម្បីជាគំរូល្អទៅថ្ងៃមុខ ធ្វើអោយអ្នករាយ ការណ៍បន្តមានទឹកចិត្តរាយកា រណ៍ទៀត ធ្វើអោយអ្នក ល្មើសច្បាស់រៀងចាល មិន ហ៊ានបន្តប្រព្រឹត្តទៀត និងធ្វើអោយអ្នកប៉ ងប្រព្រឹត្តអំពើខុសច្បាប់ ទាំងឡាយខ្លាចរអា ដូរចិត្តមិន ហ៊ានធ្វើ ដោយខ្លាច ទទួលរងផ លវិបាកខាងផ្លូវច្បាប់៕
អត្ថបទ៖ swiftnews