ប្រទេសចិនកំពុងតែដុតដៃដុតជើងប្រញាប់ប្រញាល់រកគ្រែសម្រាប់អ្នកជំងឺដែលទើបឆ្លងថ្មីៗរា ប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈចំនួនអ្នក ស្លា ប់ដោយសារវីរុសបានកើនឡើងដល់ ជាង ៦៣០ នាក់។ មនុស្សជាង ៣១០០០ នាក់ត្រូវបានគេដឹងថា បានឆ្លងជំងឺទូទាំងប្រទេសដែ លផ្ទុះឡើង និងបានក្លា យជា ភាពអាសន្នផ្នែកសុ ខភាពសកល។
បច្ចុប្បន្ននេះ ប្រទេសច្រើនជាង ២០បានបញ្ជាក់ពីករណីនៃមេរោគឆ្លងដែលបានកើតចេញពីទីផ្សារលក់សត្វកម្រនិងអសកម្មនៅចុងឆ្នាំមុន។ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់ពាន់នាក់បានជាប់គាំងនៅលើ កប៉ាល់ទេ សចរណ៍ពីរនៅអាស៊ី ដោយការធ្វើតេសរកឃើញថាមនុស្ស ២០ នាក់បា នឆ្លងវីរុសនេះនៅក្នុងកប៉ាល់មួយ។
ចំណែកនៅចំណុចកណ្ដាលនៃកា ររាតត្បាតរបស់ចិននៅខេត្តហ៊ូប៉ី ទីក្រុងវូហានដែលត្រូវបានបិទទ្វារ នោះក៏បានបើកមន្ទីរពេទ្យទី ២ ដោយផ្ដល់ជូនគ្រែចំនួន ១៦០០ ។ មន្ទីរពេទ្យដំបូងដែលមានគ្រែ ១០០០ ត្រូវបា នបើកនៅដើមសប្ដាហ៍នេះ ហើយអាជ្ញាធរបាននិយាយថាពួកគេកំពុងផ្លាស់ប្ដូរអគារសា ធារណៈ ទៅជាកន្លែងផ្ដល់សេវា វេជ្ជសាស្ត្របណ្ដោះអាសន្នដើម្បីដោះ ស្រាយជាមួយនឹងការហូរចូលរបស់អ្នកជំងឺ។ លោក Hu Lishan មន្ត្រីជាន់ខ្ពស់នៅ ទីក្រុង Wuhan បាននិយាយថា ទីក្រុងចំនួន ១១ លានកំពុងប្រឈមនឹងកង្វះគ្រែយ៉ាងធ្ងន់ធ្ងរ។ លោក Hu បានប្រាប់អ្នកយកព័ត៌មានថា មានកង្វះខាតឧបករណ៍និងសម្ភារៈមួយចំនួនទៀតក៏ជាបញ្ហាកំពុងតែប្រឈមផងដែរ។
រដ្ឋាភិបាលកណ្ដាលបានប្រកាសពីវិធានការដែលមានគោលបំណងដើម្បីធានាដល់ការផ្គត់ផ្គង់ធនធានវេជ្ជសាស្ត្រសំខាន់ៗជាមួយនឹងការកាត់បន្ថយពន្ធ សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍ដែលត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឲ្យដឹងថា ប្រទេសចិនត្រូវតែខិតខំប្រឹងប្រែងពាសពេញប្រទេស ដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្គត់ផ្គង់វេជ្ជសាស្ត្រនិងអ្នកជំនាញខាងវេជ្ជសាស្ត្រនៅក្នុងខេត្តHubei។
គួរបញ្ជាក់ថា នៅទីក្រុងប៉េកាំងក៏ជាកន្លែងដែលស្ងាត់ស្ងៀមហើយអាជីវកម្មត្រូវបានបិទទ្វារ ភោជនីយដ្ឋានត្រូវបានហាមឃាត់ មិនឱ្យទទួលយកការកក់ទុកសម្រាប់ពិធីជប់លៀង។ នៅណានឆាង រដ្ឋធានីនៃខេត្តជាំងស៊ី ដែលមានព្រំប្រទល់ជាប់ជាមួយហ៊ូប៉ី ឱសថការីត្រូវតែផ្ញើរបាយការណ៍ទៅអាជ្ញាធរអំពីអ្នកដែលទិញថ្នាំគ្រុនក្ដៅឬក្អក។ ភាពភ័យស្លន់ស្លោបានកើនឡើងនៅទូទាំងពិភពលោក ជាមួយនឹងបណ្ដាប្រទេសដែលរារាំងការមកដល់ពីប្រទេសចិន និងរដ្ឋាភិបាលបានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសនេះខណៈដែលក្រុមហ៊ុនអាកាសចរណ៍នានាបានបញ្ឈប់ការហោះហើរ។អូ
អង្គការសុខភាពពិភពលោកដែលបានប្រកាសអាសន្នសុខភាពពិភពលោក បានអំពាវនាវរកថវិកាចំនួន ៦៧៥ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា “ សាររបស់យើងទៅកាន់សហគមន៍អន្តរជាតិ គឺត្រូវវិនិយោគនៅថ្ងៃនេះ ឬបង់ប្រាក់ច្រើនជាងនេះនៅពេលក្រោយ” ៕
អត្ថបទ៖ កម្ពុជាថ្មី