នាវាទេសចរណ៍បរទេសមួយគ្រឿងបានចូលចតកំពង់ផែអន្តរជាតិសមុទ្រក្រុងព្រះសីហនុវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២០ប្រកបដោយសុវត្តិភាព។ក្នុងបំណងទស្សនកិច្ចកម្ពុជារយៈពេល១ថ្ងៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែខេត្តព្រះសីហនុបានឱ្យដឹងថានាវានេះបានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១.៦២៤នាក់មានកងនាវិកសរុប៧៧៥នាក់មានដំណើរចេញពីប្រទេសថៃចូលមកកម្ពុជានិងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀតនៅវេលាម៉ោង៧យប់ថ្ងៃដដែលនេះ៕
អត្ថបទ៖ ANN