ប៉ុន្មានថ្ងៃមកហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក គេកត់សម្គាល់ឃើញមានការចែករំលែងវីដេអូយ៉ាងផុសផុលបង្ហាញពីលោកគ្រូមួយរូប ដែលគេដឹងថាជាអ្នកធម៌អ្នកអាថ៌ ចេះសូត្រស្តោះផ្លុំ កាត់គ្រោះដល់បងប្អូនមួយចំនួនដែលបានទៅពឹងពរកលោកជួយ
ពេលនេះលោកគ្រូក្មេងរូបនោះកំពុងល្បីយ៉ាងខ្លាំងថាស្តោះផ្លុំពូកែស័ក្កិសិទ្ធិ ។ បើការឱ្យដឹង លោកគ្រូរូបនេះមានឈ្មោះ វ៉ាត សាវុធ ដោយតាមការអះអាងរបស់លោកគ្រូថា បារមីដែលចូលសន្ឋិតគឺបារមីឥសីសំរឹទ្ធ ចេះធម៌ជាច្រើជាតិសាសន៍មាន ចិន កូរ៉េ ជប៉ុន ឡាវ ថៃ និង ខ្មែរ ដែលខ្លួនលោកគ្រូផ្ទាល់មិនបានដឹង និង មិនបានចេះធម៌ទាំងនោះទេ ។
ទោះបីជាមានការអះអាងបែបនេះក្តី ប៉ុន្តែសម្រាប់មហាជនអ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញចម្ងល់ជាច្រើនឡើងជុំវិញជំនឿលើលោកគ្រូក្មេងរូបនេះផងដែរ ថាជាលោកគ្រូគ្មានបារមីអ្វីមកកាន់ទេ គឺចេះតែថាតាមមាត់ខ្លួនឯង ព្រោះការសូត្រធម៌របស់លោកគ្រូដែលផ្អែកលើបារមីនោះហាក់មិនច្បាស់លាស់ ប្រឡំប្រកូវ ត្រឡប់ត្រឡិន បាយបិណ្ឌបាយបាត មិនដឹងធម៌អ្វីជាអ្វី សូម្បីតែជនជាតិចិន កូរ៉េ ខ្មែរ ឡាវ ថៃ ជប៉ុន នោះក៏ស្តាប់ធម៌លោកគ្រូមិនយល់ផង ពោលគឺលាយឡំគ្នាស្តាប់មិនបាន ។
យ៉ាងណាមិញនោះ គេក៏មិនបានដឹងថាលោកគ្រូម្នាក់នេះចេះពិត ឬ ក្លែងក្លាយបោកយកការជឿទុកចិត្តពីប្រជាពលរដ្ឋដើម្បលាភសក្ការៈដែរ ដោយមហាជន និង អ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុក បានស្នើសុំដល់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងធម្មការដែលជាភ្នែកច្រមុះនោះ ចុះសួរត្រួតពិនិត្យ និង សុខទុក្ខលោកគ្រូដល់ផ្ទះ ដើម្បីបញ្ជាក់ការពិត បើលោកគ្រូចេះពិតគ្រាន់ តែបើលោកគ្រូចេះបោក សុំក្រសួងចាត់វិធានការអប់រំណែនាំលោកគ្រូតាមការគួរ ៕
អត្ថបទ៖ ប្រជាប្រិយ
សូមចុចទស្សនាវិដេអូ
TNM លោកគ្រូបារមីបទរ៉េបស្នងរូប បកស្រាយចំពោះការរិះគន់ថាសូត្រធម៌កុហកបោកប្រាស់ដើម្បីបោកលុយពលរដ្ឋ!
Posted by TNM ព័ត៌មានពិត គ្រប់ទីកន្លែង on Friday, February 7, 2020
សូមចុចទស្សនាវិដេអូ
ធ៌មនេះខ្ញុំចេះសូត្រតាំងពីអាយុ4ឆ្នាំប៉ុន្តែសូត្របានតែម្ដងៗទេ?Cr: #បារមីលោកតា_ឥសីសំរិទ្ធ
Posted by Kong Hourt on Saturday, February 1, 2020
សូមចុចទស្សនាវិដេអូ
បារមីលោតា ឥសីសំរិទ្ធ REMIX VERSION ??Share 1 share 1
Posted by Eddie Sem on Saturday, February 1, 2020