ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រោងចក្រនៅកម្ពុជាខ្លះ នឹងត្រូវបិទទ្វារបណ្ដោះអាសន្ននៅខែមីនាខាងមុខ មិនមែនមកពីបញ្ហាEBAទេ គឺដោយសារចិនផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ព្រោះបញ្ហាវីរុសកូរ៉ូណា ។
ជាមួយគ្នានោះដែរ សម្តេចក៏បានស្នើឱ្យពលរដ្ឋ កុំយកបញ្ហាបិទរោងចក្រនេះ ទៅធៀបនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីសំណាកគណៈកម្មការអឺរ៉ុបឡើយ។ គេចង់ដក គេចង់ទុក ទុកឱ្យគេសម្រេចទៅ…ហើយកុំចោទថា រឿងហ្នឹងជាទណ្ឌកម្មពីគណៈកម្មការអឺរ៉ុប។ បើទោះជាបាត់បង់ EBA ក៏សេដ្ឋកិច្ចកម្ពុជា មិនស្លាប់ដែរ ៕
អត្ថបទ៖ kbn