ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចជាមេដឹកនាំ ដែលមានចៅច្រើនជាងគេ នៅក្នុងពិភពលោក អត់មានអ្នកណាតាមទាន់ទេ គឺប៉ាវដាច់ និងមកដល់ពេលនេះ សម្តេចមានចៅសរុបទាំងអស់២២នាក់ហើយ…៕