ឆ្លៀតក្នុងឱកាសចូលរួមពិធីសម្ពោធការដាក់ឲ្យប្រើប្រាស់កម្រាល និង ចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេសនៅក្រុងសៀមរាបកាលពីថ្ងៃម្សិលមិញ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា ការធ្លាក់ចុះ នៃភ្ញៀវទេសចរនៅខេត្តសៀមរាប គឺមានពាក់ព័ន្ធមកពីកត្តាមួយចំនួន ទាំងរដ្ឋ និងឯកជន។
លោកបញ្ជាក់ទៀតថា ម៉្យាងទៀតបច្ចុប្បន្ននេះ ដោយកើតនូវវិរុសកូរ៉ូណា ក៏បានធ្វើឲ្យចំនួនភ្ញៀវកាន់តែធ្លាក់ តែនៅកម្ពុជា ក៏ដូចខេត្តសៀមរាបមកដល់ពេលនេះ មិនមានជនជាតិកម្ពុជាណា ម្នាក់កើតនូវ វីរុសកូរ៉ូណានេះឡើយ គឺមានតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ត្រូវបានគ្រូពេទ្យបានព្យាបាលជាផ្សះស្បើយ និង បានវិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញហើយ៕
អត្ថបទ៖ អេអិនអិន