នៅថ្ងៃទី១៤ កុម្ភៈ រៀងរាល់ឆ្នាំ នៅបណ្តាប្រទេសនៅតំបន់អឺរ៉ុប និង អាមេរិកបានចាត់ទុកថ្ងៃនេះថាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែលត្រូវបានគេហៅថា “Valentine’s Day” ដើម្បីចែករំលែកក្តីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន មានមិត្តភក្តិ គូស្នេហ៍ ជាពិសេសគឺ ក្រុបគ្រួសារ ។
យ៉ាងណាមិញយុវវ័យមួយចំនួននៅក្នុងប្រទេសកម្ពុជាយើង នៅតែមានអ្នកយល់ច្រលំ ហើយបន្តចាត់ទុកថ្ងៃនេះជាថ្ងៃបុណ្យសង្សារ ដែលសម្រាប់បង្ហាញក្តីស្រឡាញ់ចំពោះតែគូស្នេហ៍របស់ពួកគេ រហូតពេលខ្លះឈានទៅដល់ការប្រព្រឹត្តនៅអំពើភ្លើតភ្លើនផ្សេងៗទាំងខ្លួនឯងកំពុងស្ថិតក្នុងវ័យសិក្សា ។
ដើម្បីបញ្ជៀសនៅបញ្ហានេះដែរ ក្រសួងអប់រំយុវជន និង កីឡាបានចាត់វិធានការ ដោយសហការជាមួយបណ្តាគ្រឹះស្ថានសិក្សានានាក្នុងការផ្សព្វផ្សាយ អប់រំទៅដល់សិស្សស្សានុសិស្សកុំឱ្យជ្រួលជ្រើមនៅក្នុងថ្ងៃនោះ ។
វិធានការណ៍ទាំងអស់នោះរួមមានដូចជា ការផ្សព្វផ្សាយផ្ទាល់ទៅដល់ពួកគេតាមពេលគោរពទង់ជាតិជាដើម ពង្រឹងការអនុវត្តសីលធម៌ តាមដានអវត្តមានសិស្សឱ្យបានខ្ជាប់ខ្ជួន មិត្តអប់រំមិត្ត និង ការធ្វើទំនាក់ទំនងរវាងគ្រូបន្ទុកថ្នាក់និងអាណាព្យាបាលជាដើម ៕ សូមមើលពត៌មានបន្ថែមក្នុងសេចក្តីប្រកាសខាងក្រោម៖
អត្ថបទ៖ ប្រជាប្រិយ