ក្រុងវូហាន គឺកន្លែងដែលផ្ទុះវីរុសកូរ៉ូណា បានស្លាប់មនុស្ស១០១៣នាក់ និងបានឆ្លងទៅមនុស្ស ៤២ ៧៥៩នាក់ នៅទូទាំងពិភពលោក (គិតត្រឹមថ្ងៃទី១១ នេះ) បានធ្វើឲ្យមនុស្សមិនមានការភ័យខ្លាចចំពោះវីរុសជាខ្លាំង រហូតបិទក្រុងវូហាន សូម្បីតែប្រជាជនក៏មានហ៊ានចេញពីផ្ទះដែរ ។
ក្រោយពីផ្ទុះវីរុសកូរ៉ូណា ធ្វើឲ្យមនុស្សមានការភ័យខ្លាចពាសពេញពិភពលោក ស្រាប់តែបែកធ្លាយវីដេអូឃ្លីប ស្រ្តីចិនសក់វែងម្នាក់ រស់នៅក្រុងវូហាន បានដើរស្តោះទឹកមាត់ដាក់តាមគន្លឹះទ្វារអ្នកជិតខាង ក្នុងចេតនាមិនល្អ ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងរិះគន់លើស្រ្តីរូបនេះជាខ្លាំង។
តាមរយៈកាមេរ៉ាសុវត្ថិភាពនៅទីនោះ បង្ហាញពីសកម្មភាពរបស់ស្ត្រីរូបនោះ កំពុងដើរអោនយឺតៗឆ្ពោះទៅកាន់មាត់ទ្វារ បន្ទាប់មកស្ដោះទឹកមាត់ដាក់ដៃទ្វាររួចដើរចេញទៅទាំងប្រុងប្រយ័ត្ន ហើយនៅតំបន់ដែលស្ត្រីក្នុងវីដេអូកំពុងរស់នៅ ក៏មានអ្នកឆ្លងវីរុសកូរ៉ូណា ៣០ ករណី និង ៩០ ករណីដែរ។
ក្រោយពីបែកធ្លាយវីដេអូនោះ កម្លាំង សមត្ថកិច្ចចុះមកត្រួតពិនិត្យ ដោយពាក់ឯកសណ្ឋានការពារពីមេរោគ និងស្វែងរកស្ត្រីនោះ មកធ្វើការពិនិត្យថាតើស្រ្តីរូបោះ មានផ្ទុកវីរុសកូរ៉ូណា ឬអត់ ដើម្បីមានវិធានការទប់ស្កាត់ និងចាត់ការលើស្រ្តីរូបនេះ តាមផ្លូវច្បាប់៕
អត្ថបទ៖ kbn