យោងតាមសារព័ត៌មាន South China Morning Post ដែលចេញផ្សាយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ថា យ៉ាងហោចណាស់មានគ្រូពេទ្យចំនួន៥០០នាក់ នៅទីក្រុងវូហាន បានឆ្លងវីរុសកូរ៉ូណាថ្មី គិតត្រឹមពាក់កណ្តាលខែមករា ។ កត្តានេះបានធ្វើឱ្យមន្ទីរពេទ្យ ខ្វះបុគ្គលិកហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមគ្រូពេទ្យផ្សេងទៀត។ តែគ្រូពេទ្យនិងគិលានុបដ្ឋាយិកា ត្រូវបានអាជ្ញាធរប្រាប់មិនឱ្យផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈនោះទេ។
ជុំវិញករណីនេះ អាជ្ញាធរចិនបានព្យាយាមលាក់បាំង និងលើកកម្ពស់សីលធម៌ ក្នុងចំណោមបុគ្គលិកពេទ្យជួរមុខ យ៉ាងខ្លាំងហាមមិនឲ្យទម្លាយព័ត៌មាននេះ ចេញមកខាងក្រៅឡើយ ។ ជាពិសេស បន្ទាប់ពីមរណភាពរបស់វេជ្ជបណ្ឌិតលោក Li Wenliang ដែលបានស្លាប់ ដោយសារវីរុសនេះ ក្រោយពីលោកបានប្រកាសមុនគេឱ្យមានការប្រុងប្រយ័ត្នអំពីវីរុសកូរ៉ូណា ហើយក្រោយមកលោក Li Wenliang ត្រូវបានអាជ្ញាធរធ្វើការស្តីបន្ទោស។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិនបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៩៤នាក់ បន្ថែមទៀត នៅក្នុងខេត្តហ៊ូប៉ី ដែលធ្វើឲ្យចំនួនអ្នកស្លា ប់ដោយសារវីរុសកូរ៉ូណា នៅទូទាំងពិភពលោកកើនដល់១ ១១២នាក់ និងចំនួនអ្នកឆ្លងកើនដល់៤៤ ៧៩៤នាក់៕
អត្ថបទ៖ kbn