នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការ ងារជាមួយលោ ក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការប្រមូល សំរាមក្នុងរាជ ធានីភ្នំពេញ កំពុងស្ថិត នៅក្នុងអន្តរកា ល ព្រោះក្រុមហ៊ុនចាស់ ពុំអា ចរ៉ា ប់រង កា រងារ នេះ បាន ដោយសារវិសាលភាព នៃទីក្រុងភ្នំពេញរីកធំ ហើយនៅ ពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជ ធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច រួមនិងហិរញ្ញវត្ថុ នឹងដាក់ឱ្យដេ ញថ្លៃ ដូច្នេះ ក្រុមហ៊ុនជប៉ុន គប្បីចូល ដេញថ្លៃ ដើម្បីជួយកា រប្រមូលសំ រាមនេះ ។
ក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៣ នឹងចូលរួមប្រមូលដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ខណៈដែលបញ្ហានេះ កំពុងប្រឈមក្នុងរាជធានីភ្នំពេញ ។ នេះជាការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅម្ពុជា លោកឆ្លើយតបថា ជប៉ុនកំពុងយកចិត្តទុកដាក់លើបញ្ហាសំរាមនេះ បន្ទាប់ពីបានជួយលើវិស័យទឹកស្អាត ។ ចំពោះបញ្ហាសំរាម ក៏មានក្រុមហ៊ុនធំរបស់ជប៉ុនដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាដែរ ។ ហើយក្រុមហ៊ុនជប៉ុន ចំនួន៣ នឹងចូលរួមដេញថ្លៃ ការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា បរិមាណសំរាមសរុបដែលបានបង្កើតឡើងនៅរាជធានីភ្នំពេញ ប្រមាណជា ៣ពាន់តោនក្នុងមួយថ្ងៃ ៕
អត្ថបទ៖ kbn