វីរុសកូរ៉ូណាអាចនឹងឆ្លងទៅកាន់មនុស្ស ២ភាគ៣(2/3) នៅលើពីភពលោកទាំងមូលប្រសិនបើមិនអាចគ្រប់គ្រងវាបាន ។ នេះបើយោងទៅតាម អ្នកជំនាញខាងជំងឺនៅហុងកុង ។ លោកបានថ្លែងបែបនេះបន្ទាប់ពី ប្រធាននៃអង្គការសុខភាពពិភពលោកបានបង្ហាញពីករណីនៃការឆ្លងមួយចំនួនទៅលើមនុស្សដែលមិនធ្លាប់បានទៅចិនសោះ ។
លោកGabriel Leung សាស្រ្តាចារ្យសុខភាពនៃសាកលវិទ្យាល័យហុងកុង កំពុងសិក្សាពីទំហំនិងវិសាលភាពនៃការឆ្លងវីរុសនេះ ដោយតាមការប៉ាន់ស្មាន អ្នកឆ្លងម្នាក់អាចចម្លងទៅមនុស្សជាមធ្យម២,៥នាក់ទៀត ដែលការរីករាលដាលអាចឈានដល់ ៦០%ទៅ៨០% នៃមនុស្សលើពិភពលោក ។
លោកបានថ្លែងប្រាប់សារពត៌មាន Guardian ក្នុងទៅក្រុងឡុង នៅពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសុខភាពពិភពលោកនៃទីក្រុងហ្សើណេវថា “៦០%នៃចំនួណប្រជាជនក្នុងពិភពលោក គឺជាចំនួនមួយដែលមានទំហំខ្លាំងក្លាណាស់” ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនៅអង្គការសុខភាពពិភពលោក សាស្រ្តាចារ្យ Leung បាននិយាយាអំពីបញ្ហានៃការរីករាលដាលដ៏កំហុកនេះ ព្រមទាំងអ្វីដែលត្រូវធ្វើបន្ទាប់គឺរកឱ្យឃើញថាតើចិនអាចធ្វើអ្វីបានខ្លះក្នុងការទប់ស្កាត់ការរីករាលដាលនេះ និង តើពិភពលោកអាចជួយអ្វីបន្ទាប់ ៕
អត្ថបទ៖ ប្រជាប្រិយ