ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង ២២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត។
ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេច អនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំ ពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិ សេធ, មិនឲ្យចូលចតកំ ពង់ផែ របស់ខ្លួន ដោ យសារខ្លាច មេ រោគកូរ៉ូ ណា ឬ Covid-19 ?
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស ន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវា នេះចូ លចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិ យាយហើយថា ជំងឺពិតប្រាកដគឺភាពភ័ យខ្លាច មិនមែនជា ជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុ បបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើ តមាននៅលើ ពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេ កំពុងជួ ប គ្រោះអា សន្ន»។
«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយស ង្រ្គោះ ដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការ ងារ មនុស្សធម៌ ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រា ប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសា សន៍ដទៃ។
បើគេមិនទទួលកម្ពុជាទ ទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិន មែនគ្រាន់តែសហ ការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាប ញ្ហាប្រឈម ជាសកលរួច ទៅហើយ និងម្យ៉ាងទៀតបញ្ហាម នុស្សធ ម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេ លដែលពួកគេ សុំឱ្យយើងជួយ យើងត្រូវតែជួយ គេប្រកប ដោយស្មារ តីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ បន្ថែមយ៉ាងដូច្នេះ។
នាវាទេសចរណ៍ដ៏ធំនេះ ឈ្មោះ Westerdam នឹងមកចូលចត នៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោ ង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធា នាច្បាស់លាស់ពីអ្នកគ្រប់គ្រងនា វាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់ លើកប៉ាល់មិ នមានអ្នកណាម្នាក់ ផ្ទុកមេរោ គកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។
អ្នកវិភាគបានលើកឡើងថា ប្រទេសនិងកោះ ចំនួន៦ដែលបានរារាំ ងនាវាទសេ ចរណ៍ខ្នាតយក្សនេះចូ លចត សុទ្ធសឹងតែជាប្រទេសដែលមានភាពសិទ្ធស្នាលនឹង សហរដ្ឋអាមេរិ ក ខណៈនាវាទេសច រណ៍ខាងលើ ជាកម្មសិទ្ធិរប ស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូ លដ្ឋាននៅសហរដ្ឋអា មេរិក។ ដូច្នេះអ្វីដែល ជាទង្វើរបស់កម្ពុជាធ្វើ នៅពេលនេះ ជាកិច្ចការមនុស្សធម៌ដ៏ល្អណា ស់ក្នុងនាមប្រទេសតូ ចនិងដ៏កំសត់មួយ មិនរើស អើងពូជសាសន៍ និងបង្ហាញទឹកចិត្តដ៏ធំធេងក្នុងការជួ យ ស ង្រ្គោះមនុស្សកំពុង បគ្រោះ អា សន្ន។
អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខ ភាពនៅលើ កប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែល ទាំងនេះបង្ហាញទឹកចិត្ត ដ៏ប្រពៃបំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេ ជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការម នុស្សធម៌ និងគ្មានការ រើសអើ ងពូជសាសន៍ប្រទេសដ ទៃនោះទេ។ ក្រៅពីនោះអាជ្ ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់ នោះផ ងដែរ។
ក្រុមហ៊ុននាវាទេស ចរណ៍ បានឲ្យដឹងតាមរយៈគេហ ទំព័ររបស់ខ្លួនថា នឹងសំចត១-២ថ្ងៃនៅ ខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះ សម្រាប់ដឹក ជញ្ជូនអ្នកដំណើរ ពីព្រលាន យន្តហោះ ខេត្តព្រះសីហនុ ទៅកាន់ អាកាស យានយន្តអន្តរជាតិភ្នំពេញ ហើ យអ្នកដំ ណើរបន្តត្រឡប់ទៅ ផ្ទះវិញរៀងខ្លួនៗ។
ក្រុមហ៊ុន Holland America Line របស់នាវា Westerdam បានសរសេរសា រនៅលើ Facebook ផ្លូវការរបស់ខ្លួន ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ អាជ្ញាធរកម្ពុជា ដែលបា នគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ។
គួរបញ្ជាក់ថា កប៉ាល់ទេ សចរណ៍ Westerdam មានដឹកមនុស្សស រុបជាង ២,២០០នាក់ ក្នុង នោះអ្នកដំ ណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទី ក្រុងហុងកុង ប្រទេសចិន កាលពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០ ២០ ប៉ុន្តែវាត្រូវបានអាជ្ញា ធរ កោះតៃ វ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយ បារម្ភថា ក្នុងចំណោ មមនុស្សរា ប់ពាន់ នាក់នៅលើ នោះ អាចមានផ្ទុកវី រុសកូរ៉ូណាថ្មី (Covid-19)៕
អត្ថបទ៖ freshnews