ទីបំផុត កប៉ាល់ទេសចរណ៍ខ្នាតយក្ស Westerdam ដែលបានផ្ទុកភ្ញៀវទេសចរចំនួន ១ ៤៥៥ នាក់ និង អ្នកបម្រើការចំនួន ៨០២ នាក់ បានមកដល់កំពង់ផែព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ នេះ។
ក្នុងនោះគេឃើញមានថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបរបស់កម្ពុជា បានចេញទៅទទួលស្វាគមន៍ប្រកបដោយការយកចិត្តទុកដាក់បំផុត ។ទន្ទឹមនឹងកម្ពុជាព្រមឱ្យនាវាយក្សមួយនេះចុះចត អ្នកដំណើរទាំងនោះនាំគ្នាថ្លែងអំណរគុណដល់កម្ពុជាជាអនេក
ហើយភ្ញៀវទេសចរមួយចំនួន ថែមទាំងបានបញ្ចេញសារចាក់ដោយលើហ្វេសប៊ុកតាមរយៈការ Comment លើការបង្ហោះរបស់ក្រុមហ៊ុន Holland America Line ជាមួយនឹងការប្រកាសថា កម្ពុជាព្រមឱ្យកប៉ាល់យក្សរបស់ខ្លួន Westerdam ចុះចត ។ក្នុងនោះ ក្រៅពីអរគុណដល់កម្ពុជាយ៉ាងខ្លាំង ភ្ញៀវទេសចរដែលស្ថិតនៅលើកប៉ាល់ខាងលើម្នាក់ បាននិយាយយ៉ាងចាក់ដោតថា «កម្ពុជា ជាប្រទេសដែលអស្ចារ្យ ជាមួយបេះដូងបរិសុទ្ធពិតៗ
ហើយទន្ទឹមនឹងនោះ ខ្ញុំក៏អាចមើលឃើញពីភាពអត្មានិយមរបស់មនុស្សនៅលើពិភពលោកមួយនេះដែរ អរគុណកម្ពុជា»គួរបញ្ជាក់ផងដែរថា កប៉ាល់យក្ស Westerdam នេះ ត្រូវបានប្រទេស និង កោះមួយចំនួនបដិសេធមិនព្រមឱ្យចុះចត ដែលក្នុងនោះមានដូចជាប្រទេស ហ្វីលីពីន ថៃ ជប៉ុន កោះតៃវ៉ាន់ និង កោះហ្គាម ដោយសារភ័យខ្លាចការរាតត្បាតនៃវីរុសកូរ៉ូណា។
ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីស បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក វែស្ទើរដាម (Westerdam) ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈប្រទេសចំនួន៤ និងកោះចំនួន២ ហើយត្រូវបានគេរាយការណ៍ថា បានប្រកែកមិនឲ្យនាវាមួយនេះចូលចតឡើយ ដោយសារតែពួកគេខ្លាចវីរុស COVID-19 ឬ កូរ៉ូណាថ្មី ទោះបីប្រធានគ្រប់គ្រងនាវានោះអង្វរ និងធានាថា គ្មានអ្នកផ្ទុកវីរុសនៅលើនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ កាសែតជាតិហ្វីលីពីន Manila Bullentin នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ចំណែកឯនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ បានធ្វើអោយមហាជនលើកឡើងពី 6 ចំណុចចំណេញពីការអនុញ្ញាតិអោយនាវាWesterdam ចតនៅក្រុងកំពង់សោម៖១. សារពត៍មានអន្តរជាតិល្បីៗច្រើនជាង៣០ប៉ុស្ថិ៍និយាយពីកម្ពុជា Free Ads 30+ international Media . Media២. កែប្រែស្ថានភាពការទូតមកវិជ្ជមានសំរាប់៣២ប្រទេស Positive Protocol with 32 Countries . Relationship៣. កម្ពុជាត្រូវបានក្លាយជាប្រទេសដែលត្រូវទស្សនាសំរាប់ដាក់បញ្ចូលក្នុងកម្មវិធីទស្សនារបស់កប៉ាល់ Westerdam សំរាប់រយះពេល ២+៣ ឆ្នាំ . A compulsory county to visit in itinerary of Westerdam Cruise . Tourism
៤. ជួយលើទឹកចិត្តនិងសង្គ្រោះជីវិត២២៥៧នាក់ lifeguard 2257 persons . Humanity responsibility៥. កាត់បន្ថយស្ថានភាពតានតឹងនិងឈានទៅរកការពិចារណាលើEBA . EBA៦. បើកផ្លូវសេដ្ធកិច្ចចរន្ត . Economic suspect
ក្នុងនាមពលរដ្ធកម្ពុជាម្នាក់ខ្ញុំសូមគាំទ្រ១០០% លើការសំរេចចិត្តរបស់រាជរដ្ធាភិបាលក្នុងការអនុញ្ញាតិអោយនាវាទេសចរណ៍Westerdam ចតនៅទឹកដីកម្ពុជា