ក្រោយពីល្អូកល្អើនជាមួយស្វាមីវិញ ពេលនេះជិវិតប្តីប្រពន្ធរបស់ ម៉ូល្លីកា កាន់តែផ្អែមល្ហែមនឹងគ្នាលើសដើម ហើយថែមទាំងបានបណ្តើរគ្នាទៅលម្ហែនៅតាមតំបន់ទេសចរណ៍នានាទៀតផង ។
អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ អតីតតារាចម្រៀងរូបនេះបានបង្អួតផ្ទះវីឡាដែលមិនទាន់សាងសង់រួចរាល់ ដោយបញ្ជាក់ថាជាសមាជិកថ្មីបានធ្វើឱ្យមហាជនមិនតិចទេបើកភ្នែកធំៗស្ទើរគ្រប់គ្នា ។ដោយសារតែការប៉ិនប្រសប់ ម៉ូល្លីកា ទទួលជោគជ័យនៅក្នុងមុខរបរលក់ផលិតផលរក្សាសម្រស់តាមអនឡាញរបស់ខ្លួនយ៉ាងខ្លាំង ដែលធ្វើឱ្យនាងសល់ប្រាក់មិនតិចទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតដល់នាងមានលទ្ធភាពទិញឡាន និង ផ្ទះវីឡាដែលកំពុងសាងសង់ជិតរួចរាល់ ។
ក្នុងនោះក៏មានការសរសើរពីភាពជោគជ័យរបស់អតីតតារាចម្រៀងរូបនេះដែលប្រឹងពីបាតដៃទទេផងដែរ ។ក្រោយពីរៀបការបានប៉ុន្មានថ្ងៃ ម៉ូល្លីកា ក៏បានប្រកាសថានាងកំពុងត្រៀមខ្លួនក្លាយជាម្តាយរបស់គេ ដោយមកដល់ពេលគេមិនទាន់ដឹងថាកូនក្នុងផ្ទៃរបស់នាងជាកូនប្រុស ឬ ស្រីទេ តែបើតាមចិត្តនាងស្រឡាញ់ និង ចង់បានកូនស្រី ៕
អត្ថបទ៖ ប្រជាប្រិយ