ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលរស់នៅក្នុងភូមិទី៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (នៅខាងជើងផ្សារសុវណ្ណា) បាននាំគ្នាលើកបដា សុំដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាលំនៅស្ថានរបស់ពួកគាត់ដែលបានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន រស់នៅទីនេះអស់រយៈពេល១៦ឆ្នាំមកហើយ ត្រូវបានតុលាការសម្រេចឲ្យរុះរើចេញ។ ប្រជាពលរដ្ឋចំនួន១៤គ្រួសារនេះ បាននាំគ្នាលើកបដា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋទាំង១៤គ្រួសារ បានឲ្យដឹងថា កាលពីឆ្នាំ២០០៤ ពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន ដោយពិនិត្យទៅឃើញថា ទីតាំងនោះមានលិខិតផ្លូវច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។ ពួកគាត់អះអាងថា ក្រុមហ៊ុន កូវ អ៊ាងឡាយ បានទិញដីនៅទីតាំងនោះពីលោក ឥត សារ៉ាត់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តុលាការបានចេញដីកាអនុវត្តន៍ដោយស្ម័គ្រចិត្ត តម្រូវឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារខាងលើនេះ ត្រូវរុះរើលំនៅស្ថាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ ដោយអ្នកស្នើសុំតុលាការឲ្យចេញដីកានេះ មានឈ្មោះ លឹម ស៊ុនលី ។
បើតាមប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៤ ពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន ដោយពិនិត្យទៅឃើញថា ទីតាំងនោះមានលិខិតផ្លូវច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។ ពួកគាត់អះអាងថា ក្រុមហ៊ុន កូវ អ៊ាងឡាយ បានទិញដីនៅទីតាំងនោះពីលោក ឥត សារ៉ាត់ ។
ស្រាប់តែកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តុលាការបានចេញដីកាអនុវត្តន៍ដោយស្ម័គ្រចិត្ត តម្រូវឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារខាងលើនេះ ត្រូវរុះរើលំនៅស្ថាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈដែលកាលពីពួកគាត់ទិញផ្ទះនេះពីឈ្មោះ កូវ អ៊ាងឡាយ មានការទទួលស្គាល់ពីអាជ្ញាធរ និងខាងមន្ទីរសុរិយោដីចុះវាស់វែងត្រឹមត្រូវ ប៉ុន្តែមិនមានប្លង់រឹងកាន់កាប់នោះទេ ។
ប្រជាពលរដ្ឋរងគ្រោះចំនួន១៤គ្រួសារ បានលើកដៃសំពះ សូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ និងមានការចេញប្លង់រឹងឲ្យពួកគាត់ផង ព្រោះផ្ទះទាំងអស់នេះគឺពួកគាត់បានទិញពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន អស់រយះ១៦ឆ្នាំមកហើយ ។ បើមិនអញ្ចឹងទេ ពួកខ្ញុំអត់មានផ្ទះនៅឡើយ កូនចៅដែលរៀនសូត្រក៏ប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែរ ។
ពេលលើកបដានោះ លោក ធឹម សំអាត អភិបាលខណ្ឌបឹងកេងកង បានចុះទៅដល់ទីតាំងផ្ទុះការតវ៉ានោះ ដោយអញ្ចើញឲ្យប្រជាពលរដ្ឋទាំង១៤គ្រួសារ មកសាលាខណ្ឌដើម្បីរកដំណោះស្រាយណាមួយជាមួយភាគីលោក លឹម ស៊ុនលី ដែលជាអ្នកស្នើសុំតុលាការឲ្យចេញដីកានេះ ៕
អត្ថបទ៖ kbn