នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកគួច ចំរើន និងថ្នាក់ដឹកនាំ ក្រសួងស្ថាបន័ថ្នាក់ជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញទៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីរង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam មកចូលចត។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» មានផ្ទុកមនុស្សសរុបជាង២២០០នាក់ ក្នុងនោះអ្នកទេសចរណ៍ចំនួន១ ៤៥៥នាក់ និងបុគ្គលិកបម្រើការងារ៨០២នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព។ នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេមានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃផ្សេងទៀត៕
អត្ថបទ៖ kbn