គណៈប្រតិភូក ម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ដោយរង់ចាំ នៅលើ កំពង់ផែដើម្បីស្វាគមន៍ភ្ញៀវទេសចរលើកប៉ាល់ ដែលកម្ពុជា បានអនុញ្ញាត ឲ្យចូលចតនោះ ហើយក្នុងចំ ណោមពួកគេ មាន២០នាក់ រកឃើញថា មានអាការៈក្ដៅ តែមិន ទាន់បញ្ជាក់ថាមានផ្ទុកជំ ងឺឬយ៉ាង ណានៅឡើយទេ។
គណៈប្រតិភូកម្ពុជានោះ រួមមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោ កគួច ចំរើន អភិបាលខេត្តព្រះសីហនុ។
តាមសេចក្ដីរាយការណ៍បា នឲ្យដឹងថា ភ្ញៀវទេសចរទាំ ងនោះ នឹងត្រូវឡើងជិះរថ យន្តក្រុង ទៅព្រលានយន្តហោះ កងកេង ខេត្តព្រះសីហនុ ដើម្បីបន្តដំណើរតាម យន្តហោះ ទៅកាន់រា ជធានីភ្នំពេញ។ ទោះយ៉ាងណា មុននឹង អញ្ញាតឲ្យឡើងម កលើគោកនោះ ក្រុមគ្រួសារ ដែល ពាក់ព័ន្ធជាង ១០នាក់ បានឡើងទៅលើនា វាដើម្បីពិនិត្យសុខភាព ហើយភ្ញៀវទេស ចរជាង ៥០០នាក់ ដែលមានប៉ាសស្ព័រ នោះ នឹងចុះពីលើ នាវា បន្តឡើងឡាន ក្រុងទៅ កាន់គោ លដៅដែ លកំណត់។
សេចក្ដីរាយការណ៍បន្តថា ដោយឡែកភ្ញៀវទេសចរ ដែលនៅសេសសល់ នឹងត្រូវទៅជាបន្តបន្ទាប់ទៀត ក្នុងនោះតាមកា រអះអាងរបស់ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា មាន២០នាក់ ដែលមាន អាការៈក្ដៅ តែមិនទាន់បញ្ជាក់ថា គាត់មានជំងឺ ឬយ៉ា ងណានៅឡើយទេ។ ប៉ុន្តែពួកគាត់នៅលើ កប៉ា ល់នៅឡើយទេ ហើយកប៉ា ល់នេះ អាចបន្តចត នៅខេត្តព្រះសីហនុក្នុងរ យៈពេលយូរថ្ងៃទៀត។
បើតាមលោ កម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានបញ្ជាក់ថា បើសិនជា គេរកឃើញ ថាភ្ញៀវទេសច រមានបញ្ហាអ្វីមួយធ្ងន់ធ្ងរ គេនឹងរៀបចាំដា ក់មកមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន និងព្យាបាលពួកគាត់។ ដោយឡែក មួយចំនួនទៀតប្រសិនបើដា ក់អត់អស់ នៅលើក ប៉ាល់ក៏មា នបន្ទប់ដា ច់ដោ យឡែកផ ងដែរ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារ តែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
ស្របពេលដែលប្រទេស និងកោះមួយចំនួនបដិសេធនោះ រាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ បានអនុញ្ញាតឲ្យនាវានោះចូលសំចតនៅ កំពង់ផែ ខេត្តព្រះសីហនុ៕
អត្ថបទ៖ កម្ពុជាថ្មី
សូមចុចទស្សនាវិដេអូ
13/02/2020ផ្សាយផ្ទាល់Live៖ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក ឈ្មោះ «Westerdam» ផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ហើយគួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕
Posted by FBTV on Wednesday, February 12, 2020