នៅព្រឹកថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២០ នេះយើងសង្កេតឃើញថានៅរាជធានីភ្នំពេញ មានភាពប្រក្រតី គ្មានអ្វីខុសប្លែកពីសព្វមួយដងឡើយ ។ បើប្រៀបធៀបទៅកាលពី១០ឆ្នាំមុន ដោយសារមានការយល់ច្រឡំអត្ថន័យបុណ្យនៃក្ដីស្រឡាញ់ ម្នាក់ៗហាក់ទន្ទឹងរង់ចាំថ្ងៃនេះដើម្បីបានជួបគូស្នេហ៍ ឱ្យកាដូគ្នា និងខ្លះទៀតបើជាគិតថាជាថ្ងៃសម្រាប់បូជាអ្វីៗគ្រប់យ៉ាងឱ្យមនុស្សដែលខ្លួនស្រឡាញ់ទៀតផង ។
មកដល់បច្ចុប្បន្ននេះយុវវ័យនៅកម្ពុជាមានការយល់ដឹងកាន់តែច្រើន ពីអត្ថន័យថ្ងៃនៃក្ដីស្រឡាញ់ មិនមែនជាពេលវេលាផ្អែមល្ហែមតែរវាងគូស្នេហ៍នោះទេ តែជាថ្ងៃនៃក្ដីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នារវាងឪពុកម្ដាយទៅកូនៗ កូនៗទៅអ្នកមានគុណ គ្រូបង្រៀនទៅសិស្ស សិស្សទៅគ្រូបង្រៀន មិត្តភក្ដិ និងមិត្តភក្ដិជាដើម ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះបើមើលទិដ្ឋភាពនៅកន្លែងលក់ដូផ្កា តុក្កតា នៅព្រឹកនេះហាក់ស្ងាត់ធម្មតា មិនឃើញមានវត្តមានយុវជន យុវតីខ្មែរជិះរកទិញឆ្វេចឆ្វាចឡើយ ។ ចង់ដឹងទិដ្ឋភាពបែបណានោះសូមមើលរូបភាពខាងក្រោមនេះ៖
អត្ថបទ៖ ប្រជាប្រិយ