យោងទៅតាមគណនីរបស់ លោក ផែង វណ្ណៈ នៅថ្ងៃទី១៦កុម្ភះនេះ បានលើកឡើងថា ៖ បំភ្លឺថា ផែង វណ្ណៈ ស្នេីសុំធា នាខុ សហេីយ ខ្ញុំមិនបានសុំធា នាទេ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ១១:៤០ នាទី ថ្ងៃត្រង់ ខ្ញុំបានទ ទួលដំ ណឹងពីបងប្រុស ជ ន រ…
Day: February 16, 2020
ចប់ហើយ ម៉ាឡេស៊ី ពិនិត្យលើកទី២ នៅតែរកឃើញ ជនបរទេសដែលមកពីកម្ពុជា មានផ្ទុកវីរុសកូរូណា
រដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្រកាសថា អ្នកដំណើរជនជាតិអាមេរិកដែលចាកចេញពីនាវា Westerdam នោះ ត្រូវបានធ្វើតេស្ត និងរកឃើញផ្ទុកវីរុសកូរ៉ូណាថ្មី ក្រោយពីកម្ពុជាទាមទារឱ្យត្រួតពិនិត្យឡើងវិញ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានក្នងស្រុកម៉ាឡេស៊ី malaysiakini ។ មន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន Malaysiakini ថា ការត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋានកូឡាឡាំពួរ បានរកឃើញថា អ្នកធ្វើដំណើរពីររូប ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មានអាការៈសុខភាពដែលអាចបង្កឡើងដោយមេរោគកូរ៉ូណាវីរុស។ លោកបានថ្លែងថា៖ «ការធ្វើតេស្តពិនិត្យរកមេរោគ Covid-19 ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ “Institute for Medical Research”…
ខ្លាំងមែន អភិបាលស្រុកវ័យក្មេង ប្រើពេលខ្លីសោះ រកឃើញអ្នកលួចដីរដ្ឋហើយ គឺជាមេភូមិស្គន់
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាកូនប្រុសលោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប បានរកឃើញហើយ អ្នកជាប់ពាក់ព័ន្ធការលួចទន្ទ្រានកាប់ព្រៃកោងកាងលិចទឹក និង ព្រៃក្បាលជប់ នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី គឺ មេភូមិស្គន់ និង ពលរដ្ឋ២គ្រួសារ ។ នេះបើតាមការបង្ហាញលទ្ធផលលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ។ លោក ឃឹម ហ្វីណង់…
លំបាកយ៉ាងណា ជប៉ុន នៅតែឆ្លៀតផ្តល់សម្ភារៈបរិក្ខារពេទ្យ ដល់កម្ពុជា ដើម្បីការពារវីរុសកូរ៉ូណា
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ បង្ហាញថា ជប៉ុនបានផ្តល់សម្ភារៈក្នុងសន្និធិ ASEF ដល់កម្ពុជា ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក ។ សេចក្តីប្រកាសព័ត៌មាន ដដែលបន្តថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម។ សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។ សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។ ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរី…
នៅកម្ពុជារកមិនឃើញ បែរជាទៅដល់ម៉ាឡេស៊ីរកឃើញ ថាភ្ញៀវទេសចរម្នាក់ មានផ្ទុកវីរុសកូរូណា ក្រសួងសុខាភិបាលកម្ពុជា សុំឲ្យពិនិត្យម្តងទៀត
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានថា មានស្រ្ដីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ មានផ្ទុកវីរុស COVID-19 ស្រ្ដីនោះគឺជាមនុស្សនៅក្នុងចំនោមអ្នកដំណើរដែលបានចាកចេញពីនាវាទេសចរណ៌ខ្នាតយក្ស Westerdam ដែលកម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសមួយចំនួនមិនឲ្យចូលចត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ អគ្គនាយកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah មានប្រសាសន៍ថា“ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកដំណើរ និងសមាជិកនាវិកទាំងអស់វិលត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីបានប្រកាសថាការត្រួតពិនិត្យសុខភាពត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវម៉ត់ចត់” ។ លោកបានអះអាងទៀតថា ក្នុងចំណោមអ្នកដំណើរ ១៤៥នាក់ នៃនាវាទេសចរណ៍ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ នោះនាងនិងប្ដីត្រូវបានគេរកឃើញមានរោគសញ្ញាវីរុស…
ត្រសក់ផ្អែមឆ្នាំនេះធ្លាក់ថ្លៃ៩០% អភិបាលស្រុកវ័យក្មេង អំពាវនាវឲ្យពលរដ្ឋខ្មែរជួយទិញពួកគាត់ផង
សូមជួយចែករំលែកពត៌មាននេះផង! ខ្ញុំមិនអាចអោបដៃឈរមើលសហគមន៏កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះនោះទេ។ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបង្ហាញសណ្តានចិត្តចូលរួមជួយតាមលទ្ធភាពក្នុងគ្រាលំបាកនេះ។ ជាធម្មតា ទីផ្សារត្រសក់ផ្អែមនេះត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ស្រាប់តែឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០% ដែលមិនអាចអោយអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផល ហើយប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ហើយពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជនិងកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ។ ខ្ញុំបានសម្របសម្រួលរៀបចំអោយមានការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយពីសំណាក់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី នៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី២០កុម្ភៈឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦កុម្ភៈឆ្នាំ២០២០។***តម្លៃពិសេសត្រឹមតែ ១$ក្នុង១គីឡូ******១០គីឡូថែមជូន១គីឡូដោយឥតគិតថ្លៃ*** ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា ជាពិសេសអ្នកខេត្តសៀមរាប ចូលរួមកម្មវិធីនេះនៅផ្សារហេរីថេកអោយបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេសនិងដើម្បីជួយស្រោចស្រង់និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រីក្នុងគ្រាអាសន្នមួយនេះ។ បញ្ជាក់:…
ត្រឹម១ថ្ងៃ មានអ្នកស្លាប់ដល់១៤០នាក់ សរុបកើនឡើង១៦៦៦នាក់ ឯអ្នកឆ្លងកើនជិតដល់៧មុឺននាក់
អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទថ្មី COVID-19 បានរាយការណ៍ថាមានអ្នកស្លា ប់ថ្មីចំនួន១៤០នាក់ ករណីស្លា ប់នៅក្រៅប្រទេសចិន មានតែ៣ករណីប៉ុណ្ណោះ គឺនៅជប៉ុន ហ្វីលីពីន និងហុងកុង។ បើគិតត្រឹមម៉ោង៧ និង២០នាទី ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ នេះដែលសរុបចំនួន នៅទូទាំងពិភពលោ កមនុស្សស្លា ប់ទាំងអស់កើនដល់១ ៦៦៦នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦៩ ០៣១ នាក់។ នេះបើយោងតា ម ការចុះផ្សាយរបស់ សារព័ត៌មាន South China Morning…
កម្ពុជា មិនជឿលទ្ធផលរបស់ម៉ាឡេស៊ី ក្រសួងសុខាភិបាល នៅតែទាមទារឲ្យមានការពិនិត្យឡើងវិញ
នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ស្តីពីករណីអាជ្ញាធរម៉ាឡេស៊ីបានរកឃើញស្រ្តីម្នាក់ជនជាតិអាមេរិកាំងម្នាក់ អាយុ ៨៣ឆ្នាំ មានផ្ទុកនូវមេរោគ Covid-19 បានចាកចេញពីនាវា WESTERDAM ដែលមកចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ USCDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។ ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នូវភាពវិជ្ជមាន Covid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះ…