អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទថ្មី COVID-19 បានរាយការណ៍ថាមានអ្នកស្លា ប់ថ្មីចំនួន១៤០នាក់ ករណីស្លា ប់នៅក្រៅប្រទេសចិន មានតែ៣ករណីប៉ុណ្ណោះ គឺនៅជប៉ុន ហ្វីលីពីន និងហុងកុង។ បើគិតត្រឹមម៉ោង៧ និង២០នាទី ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ នេះដែលសរុបចំនួន នៅទូទាំងពិភពលោ កមនុស្សស្លា ប់ទាំងអស់កើនដល់១ ៦៦៦នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦៩ ០៣១ នាក់។ នេះបើយោងតា ម ការចុះផ្សាយរបស់ សារព័ត៌មាន South China Morning POst។
ជាមួយគ្នានេះផងដែរ អ្នកជំងឺជាង១១០ ០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាព គ្រោះថ្នាក់ រីឯជាង ៨០០០នាក់ បានសះស្បើយ និងត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមបច្ចុប្បន្នភាពនៃ ទិន្នន័យរបស់គ ណៈកម្មាធិការសុខាភិបាល ជាតិចិន។
ដើម្បីទប់ស្កាត់ការរីករាលដា លយ៉ាងឆា ប់រ ហ័ស អាជ្ញាធរចិន បានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាល នៃជំងឺនេះ។ វិធានកា រណ៍តឹងរ៉ឹងរួមមាន ការគ្រប់គ្រងចលនា របស់អ្នកស្រុកនិងយា នយន្តនិងការរឹតត្បិតការចូលទៅកាន់សហ គមន៍លំនៅដ្ឋាននិងស មាស ធាតុ នានា កំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕
អត្ថបទ៖ kbn