បច្ច្បន្ននេះសង្កតឃើញថាមានផលដំណាំរបស់កសិករយើងជាច្រើនបានជួបប្រទះនូវបញ្ហាទីផ្សារខ្វះការនាំចេញ ដោយឡែកក៏ដូចជាថ្មីៗនេះមាន ចំការស្ពៃក្ដោបប្រមាណ៥០តោន ស្ថិតនៅស្រុកឯកភ្នំ ឃុំព្រែកលួង ភូមិរហាលសួង ខេត្តបាត់ដំបង បានជួបបញ្ហាលក់ផលដំណាំមិនចេញ ដែលធ្វើឲ្យប្រជាកសិករភាគច្រើន បានត្អូញត្អែរពីបំណុលជំពាក់ធនាគារវ័ណ្ឌក រកផ្លូវចេញមិនឃើញ។
យោងតាមគណនីហ្វេសប៊ុករបស់បងប្រុសធន ម៉េងហ៊ាង ដែលបានបង្ហោះកាលពី៣ម៉ោងមុន មានខ្លឹមសារថា«ស្ពៃក្តោបចំនួន ៥០ តោន លក់មិនចេញ តំលៃដេីមតែ ៣០០-៥០០ រៀល សូមបងប្អូនជួយគាំទ្រផលិតផលខ្មែរ បន្លែធម្មជាតិផង ដាំដោយអ្នកស្រុកឯកភ្នំ ឃុំព្រែកលួង ភូមិរហាលសួង ខេត្តបាត់ដំបង។
ពិបាកមេីលណាស់កសិករដាំដុះបន្លែធម្មជាតិ ភាគច្រើន ជំពាក់លុយធានាគារ ខ្លះចងការមករកសុី ដោយរំពឹងលើការប្រមូលផល អាងបានសងធានាគារ ស្រាប់តែប្រមូលផលគ្នានទីផ្សារ លក់មិនចេញ
បញ្ជាក់: តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចជួយដល់ពួកគាត់ស្រង់ដើមវិញ ដើម្បីយកទៅដាំបន្តទៀតតែប៉ុណ្ណោះ អំពាវនាវជូន ផ្សារអាជីវកម្ម ម្ចាស់អាហារដ្ធាន និងសណ្ធារគារ សូមជួយគាំទ្រ និងកម្មង់ ផលិតផលបន្លែធម្មជាតិ ពួកគាត់ផង ប្រៀបដូចបានធ្វើបុណ្យចឹង។ អាចកម្មង់បាន ១ គីឡូ ៣៥០០ រៀល លេខម្ចាស់ចំការ 088 635 3340» ៕
អត្ថបទ៖ kbn