រដ្ឋបាលក្រុងតាយចូវក្នុងខេត្តចឺជាំង បានប្រកា សកាល ពីថ្ងៃអាទិត្យទី១៦កុម្ភៈថា ថ្នាំប្រឆាំងវីរុស Favilavir ដែលមានប្រសិទ្ធភាពព្យាបាលវីរុ សកូរ៉ូណា ត្រូវបា នយល់ព្រម សម្រាប់ ដាក់លក់ នៅលើទីផ្សារ។
វាជាថ្នាំប្រឆាំងវីរុសកូរ៉ូណា ថ្មីដំបូងគេ ដែលត្រូវបានអ នុម័តសម្រាប់លក់លើ ទីផ្សារដោយរដ្ឋបាលផលិ តផលវេជ្ជសាស្ត្រជាតិចាប់តាំងពីការផ្ទុះឡើងនៃវីរុស។
ផលិតឡើងដោយក្រុមហ៊ុនឱសថចឺជាំងហ៊ីស៊ុន (Zhejiang Hisun Pharmaceutical Company) ថ្នាំនេះត្រូវគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការការពារនិងព្យាបាលជំងឺកូរ៉ូណា។ នេះយោងតាមរដ្ឋបាលក្រុងនិយាយនៅលើគណនីផ្លូវការរបស់ខ្លួនលើ WeChat។
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាបាននិយាយកាលពីថ្ងៃសៅរ៍ថា ថ្នាំ Favilavir គឺជាថ្នាំមួយក្នុងចំណោមថ្នាំ ៣ ប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការព្យាបាលវីរុស Covid-19 នៅក្នុងការព្យាបាលសាកល្បង។
ថ្នាំ Favilavir បានចាប់ផ្តើមដាក់ក្នុងដំណើរការផលិតកម្មកាលពីថ្ងៃអាទិត្យ។ ខេត្តចឺជាំងបានរាយការណ៍ករណីវីរុសកូរ៉ូណាចំនួន ១.១៦៧ មកទល់ពេលនេះ៕
អត្ថបទ៖ រស្មីកម្ពុជា