សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារសរសេរដោយផ្ទាល់ដៃនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ នេះថា៖ «ព្រឹកម៉ិញអ្នកថតរូបបានថតរូបខ្ញុំដោយមិនដឹងខ្លួន។
មើលឃើញរូបខ្លួនឯងដំបូងមិនស្គាល់ទេ ព្រោះរាងក្មេងបន្តិចតែមើលយូរទើបដឹងថាខ្លួនឯងចាស់ហើយ តែកម្លាំងនៅដូចយុវជនអាយុ ២៥ឆ្នាំ។ បើចង់ថតរូបខ្ញុំបានល្អ ទាល់តែថតមិនឱ្យដឹងខ្លួន ប្រសិនដឹងខ្លួនច្បាស់ជាមុខមិនញញឹមទេព្រោះមិនចេះញញឹមដាក់កាមេរ៉ា»៕