សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ដោយហួសចិត្តនៅពេលដឹងថា មានសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យម្នាក់ បានរៀបឯកសារកាត់ យកដី ១ពាន់ហិចតា ក្រោមរូបភាពយកទៅវិនិយោគ បន្ត ហើយប ង្កឲ្យមានទំ នា ស់ជា មួយប្រជាជនផង និងបង្កើតការបំ ពា នច្បាប់ ដោយអា ណាធិបតេយ្យពី សមាជិកក្រុមប្រឹក្សាខេត្តរូបនោះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ទម្លា យចេញបែបនេះ នៅក្នុងពិធី បើក សន្និបាតក្រសួងម ហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោម ស ខេង មិ នបាន ទម្លា យឈ្មោះក្រុមប្រឹក្សានោះទេ ក៏ប៉ុន្តែបានសួរ នាំលោក អ៊ុំ រាត្រី អភិបា លខេត្តបន្ទាយមានជ័យ នៅក្នុង អង្គសន្និបាត បញ្ជាក់ ពីបញ្ហាធ្វើឯក សារយក ដី១ពា ន់ហិច តានេះ។
សម្ដេចក្រឡាហោម ស ខេង សង្កត់បញ្ជាក់ថា កុំថាឡើយចៅហ្វាយខេត្ត ឬរដ្ឋមន្ត្រី សូម្បីរូបសម្តេចក្រឡាហោមផ្ទាល់ ក៏គ្មានសិទ្ធិធ្វើរបៀបនេះទេ។សម្ដេចក្រឡាហោម ស ខេង ពន្លយថា៖ «ដើម្បីងាយដោះស្រាយ លុបឯកសារនោះចោល គឺចប់ហើយ»។
មន្ត្រីអង្គការសង្គមស៊ីវិល គាំទ្រវិធានការរបស់សម្ដេចក្រឡាហោម ស ខេង ហើយបន្ថែមថា មិនត្រឹមដកដីនោះ យកមកឲ្យរដ្ឋវិញ ក៏គួរសិក្សាវិធានការរដ្ឋបាល និងផ្លូវច្បាប់លើសមាជិកក្រុមប្រឹក្សារូបនោះផងដែរ៕
អត្ថបទ៖ swiftnews