សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ប៉ូលីសចរាចរណ៍នៅកម្ពុជា ស្លូតជាងប៉ូលីសនៅបណ្តាប្រទេសជាច្រើនទៀត ដោយបានសង្កេតឃើញថា ពេលខ្លះប៉ូលីសចរាចរណ៍ថែមទាំងអង្វរអ្នកជិះខុសច្បាប់ថែមទៀតផង ដែលឥរិយាបទបែបនេះ សម្តេច បានសម្តែងនូវការពេញចិត្ត និងកោតសរសើ។
សម្តេចក្រឡាហោម បានចាត់ទុកកាយវិការរបស់ប៉ូលីសចរាចរណ៍នៅកម្ពុជាបែបនេះថា មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់។ ជាឧទាហរណ៍ជាក់ស្តែង ដោយសម្តេចបានរំលឹកពីករណីស្ត្រីម្នាក់ ដែលជិះម៉ូតូគ្មានស្លាក លេខ ហើយ ហ៊ានប្រវា យប្រតប់ ដាក់មន្ត្រីនគរបាលចរាចរណ៍ មុនពេលដែ លគាត់ទទួលស្គាល់កំ ហុសរ បស់ខ្លួន។ ទោះយ៉ាង នេះក៏ដោយ សម្តេចឱ្យបង្កើនកា ររឹតបន្តឹងការពិន័យ ដោយគ្មានការយោ គយល់ឡើយ ព្រោះកម្ពុជាប្តេជ្ញាកា ត់បន្ថយ អត្រា គ្រោះ ថ្នាក់ ចរាចរណ៍ ឱ្យបាននៅត្រឹមឆ្នាំ២០២០។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ក៏បានកត់សម្គាល់ផងដែរអំពីករណីធ្លាក់ចុះ អត្រាគ្រោះថ្នាក់ច រាច រណ៍ដ៏គួរកត់ សម្គាល់នាអំឡុងខែកុម្ភៈ ឆ្នាំ២០២០ នេះ បន្ទាប់ពីកា រកើនឡើងយ៉ាងគំហុ ក កាលពីឆ្នាំ២០១៩ កន្លងមក ។ ទោះជាមានកំ ណើនយា នយន្ត ឬហេដ្ឋារចនាសម្ព័ន្ធមិន ទាន់រលូនក៏ ដោយ កម្ពុជាបា នប្តេជ្ញា កាត់បន្ថយ គ្រោះថ្នាក់ច រាចរ ណ៍ឱ្យបាន។
សូមបញ្ជាក់ថា ការលើ កឡើងរបស់សម្តេចក្រឡាហោម ស ខេង ដូច្នេះបានធ្វើឡើងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងពិធីនោះសម្តេចក្រឡាហោម បានចាត់ទុកភារកិច្ចដ៏សំខាន់របស់មន្ត្រីចរាចរណ៍ ក្នុងការពន្យល់ពលរដ្ឋទាក់ទងនឹងការអនុវត្តច្បាប់។ ចំពោះការអនុវត្តការពិន័យ សម្តច បានណែនាំថា គ្មានការយោគយល់ឡើយ៕
អត្ថបទ៖ clicknews