នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មានរបស់ ស្តីពី បច្ចុប្បន្នភាពសុខភាពអ្នកដំណើរ MS Westerdam ដែលនៅសេសសល់នៅរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងអំពីបច្ចុប្បន្នភាពនៃសុខភាពរបស់អ្នកដំណើរនាវា MS Westerdam ដែលនៅសេសសល់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ថា គិតត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួន ៣ចំណុច៖
១) សំណោកចំនួន១២៨៦ នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទូលបានលទ្ធផល អវិជ្ជមាន វីរុសកូរ៉ូណា (COVID-19)២) ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានឡើងកំដៅខ្លួនឡើយ។៣) គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល ២០ ថ្ងៃ ហើយ បើគិតមកត្រឹម ខែកុម្ភៈ ឆ្នាំ២០២០នេះ។អូ
ប្រតិបត្តិការសុខាភិបាលដែលក្រសួងបាននឹងកំពុងធ្វើនេះ មានការសហការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថាននប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀត។
ផ្អែកលើលទ្ធផលខាងលើនេះ ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងបំពេញកិច្ចការដោយសហការ ជាមួយស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឲ្យអ្នកដំណើរដែលនៅសេសសល់ទាំងអស់ អាចបានបន្តដំណើរតាម ជើងហោះហើរដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបការងារនិងជីវិតប្រចាំថ្ងៃនៅប្រទេសរបស់ពួកគេរៀងៗខ្លួន។
សូមបញ្ជាក់ថា មកទល់ពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញថា មានផ្ទុកវីរ៉ុសកូរ៉ូណាថ្មី (COVID-19) នោះឡើយ។ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីបច្ចុប្បន្នសុខភាពអ្នកដំណើរតាមនាវាខ្នាតធំ Westerdam ដែលនៅសេសសល់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៃព្រះរាជាណចក្រកម្ពុជា៖
អត្ថបទ៖ swiftnews