គិតទៅសម័យ នេះទៅហើយ នៅសល់មន្ត្រីគ្រាប់ ល្ពៅជាច្រើន នាក់ទៀត ដែលនាំអោ យអំពល់ ទុក្ខដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានកា តព្វកិច្ចមមាញឹក ដ៏ខ្លាំងក្លាសម្រាប់កិច្ចការ ប្រទេសជាតិ ជាពិសេស លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ តែម្តង
យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា
សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន២ប្លង់ (ដីគ្មានទំនាស់) នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ ក្នុងភូមិជាមួយនិងបានកាត់ប្លង់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវ តែរយៈពេល២ឆ្នាំហើយ នៅតែមិនទាន់ទទួលបានប្លង់ដីពីមន្ទីរដែនដីខេត្តតាកែវ
ញុំព្យាយាមទូរស័ព្ទនិងទៅជួបដល់កន្លែងផ្ទាល់ជាច្រើនដង តែពួកគាត់ប្រាប់ថា កំពុងប្រជុំ និង រវល់ខ្លាំង ។ ខ្ញុំបានបង់សេវាកម្មជូនរដ្ឋត្រឹមត្រូវនិងគ្រប់ចំនួន ហើយក៏លើសចំនួនសម្រាប់ពួកគាត់ចង់បាន តែនៅតែមិនទាន់ទទួលបានប្លង់ដីទេ ។ សូមសម្តេច មេត្តាជួយដាស់តឿន ពួកគាត់ផង ។ ខ្ញុំសូមគោរពនិងជូនពរសម្តេច
ក្រោយការឆាតចូលផេកសម្តេចតេជោ ហ៊ុន សែន ភ្លាម , ទំនងជាភ័យខ្លួន ទើបលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ហៅម្ចាស់ដីមកជួបដើម្បីដោះស្រាយបញ្ហានេះ
ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកឆាតចូលហ្វេសប៊ុកសម្តេចតេជោ បានមកទទួលប័ណ្ណកម្មសិទ្ធិអចលនវត្ថុទ្រព្យពី លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ រួចរាល់ជាស្ថាពរហើយ
សូមរំលឹកថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកំពត មកបញ្ឈរជេីងនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្ទាប់ពីបែកធ្លាយ ប្រជាពលរដ្ឋប្ដឹងចូល ផេក សម្ដេចតេជោ ហ៊ុន សែន រឿង ការយឺតយ៉ាវក្នុងការធ្វេីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋឈ្មោះ ស្វាយ សាត់ រស់នៅភូមិ កោះខ្លូត ឃុំ កំពង់ត្រាចខាងកេីត ស្រុក កំពង់ត្រាច ខេត្ត កំពត បានស្នេីសុំធ្វេីប័ណ្ណកម្មសិទ្ធិដីធ្លីទំហំ ២៩៤ ម៉ែត្រការ៉េ ។ តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំ មិនដោះស្រាយអោយ ប្រជាពលរដ្ឋ ធ្វើអោយ ប្រជាពលរដ្ឋ ប្ដឹងចូលផេកសម្ដេចតេជោ ។នៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ អភិបាលខេត្តកំពត បានដឹកនាំ ប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋតាមការស្នេីសុំ