រដ្ឋមន្ត្រីឥណ្ឌូនេស៊ី បានអំពាវនាវឲ្យអ្នកមាន រៀបការជាមួយអ្នកក្រ ជាមធ្យោបា យមួយ ដើម្បីកា ត់បន្ថយ អត្រា ភាព ក្រីក្រក្នុងប្រទេសនេះ នេះបើតាម channelnewsasia បានចុះផ្សាយនៅ ថ្ងៃពុធ ទី១៩ កុម្ភៈ ២០២០នេះ ។
លោក Muhadjir Effendy រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍មនុស្ស និងវប្បធម៍ បានចោទជា សំនួរថា តើមានអ្វី កើត ឡើង ប្រសិនបើ ប្រជាជនក្រីក្រ កំពុងស្វែងគូស្រក រ(សម្រាប់រៀបអាពាហ៍ពិពាហ៍)ជាមួយអ្នកក្រផ្សេងទៀតនោះ ? ច្បាស់ជានឹងមានគ្រួសារក្រីក្រជាច្រើនទៀតកើតឡើង ។ លោកបានបន្ថែមថា “នេះជាបញ្ហានៅឥណ្ឌូណេស៊ី” ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មានគ្រួសារក្រីក្រ ប្រហែល៥លានគ្រួសារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលស្មើនឹងចំនួន ៩,៤ភាគរយ ឫ្មស្មើនឹង ៥៧,១លាននាក់ ។
លោកបន្តថា ប្រសិន បើគិតទាំងគ្រួសារដែលមានប្រាក់ចំណូលទាប (សេដ្ឋកិច្ចលើគ្រួសារក្រីក្របន្តិច) បូ កបន្ថែមទៀតនោះ ឥណ្ឌូនេស៊ីនឹងមានចំនួន ១៦,៨ ភាគរយ ។
លោក Effendy បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា គឺលោក Fachrul Razi ឱ្យចេញច្បាប់ (ច្បាប់សាសនាពីអាជ្ញាធរអ៊ីស្លាម) ដើម្បីផ្តល់ការណែនាំឲ្យប្រជាជនក្រីក្រ ស្វែងរកអ្នកមាន សម្រាប់រៀបការ និងផ្ទុយមកវិញ ប្រជាជនអ្នកមាន ត្រូវស្វែងរកអ្នកក្រ សម្រាប់រៀបការ ។
ក្រៅពីនេះ លោកក៏បានស្នើសុំប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីបង្កើតកម្មវិធីមួយ «មានការងារមុនរៀបការ» សម្រាប់គូស្វាមីភរិយា ដែលមិនសូវមានធនធាន ។ កម្មវិធីនេះ ផ្តល់ការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ជំនាញរបស់អ្នកចូលរួម ដូច្នេះពួកគេ អាចស្វែងរកការងារធ្វើ មានប្រាក់ខែ មុខអាពាហ៍ពិពាហ៍របស់ពួកគេ ។លោក Effendy មានប្រសាសន៍ថា កម្មវិធីមុនរៀបការបែបនេះ នឹងជួយជំរុញអត្រាគ្រួសារក្រីក្រ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងថយចុះ ។
យោងតាមកាសែត Jakarta Post ចេញផ្សាយនាពេលថ្មីៗនេះថា របាយការណ៍ធនាគារពិភពលោក បង្ហាញថា ប្រជាជនឥណ្ឌូនេស៊ី ៤៥ភាគរយ ឬប្រហែលជា ១១៥លាននាក់ ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ នៅមិនទាន់ដល់ចំណុច វណ្ណៈកណ្តាល នៅឡើយទេ ។
ទោះជាយ៉ាងនេះក្តី ឥណ្ឌូនេស៊ី បានពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះដែលបានជំរុញ ឱ្យប្រទេសនេះ មានអត្រាភាពក្រីក្រ តិចជាង១០ភាគរយ ។ វណ្ណៈកណ្តាល ក៏បានកើនឡើងពី៧ភាគរយ ដល់២០ភាគរយផងដែរ ក្នុងអំឡុងពេលនេះ ៕
អត្ថបទ៖ kbn