កំពូលតារាក្បាច់គុនចិន លោក Donnie Yen (កុំកុំ) បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន១ លានដុល្លារហុងកុង ស្មើនឹងជិត ១៣ម៉ឺនដុល្លារដល់បុគ្គលិកពេទ្យក្រុងវូហាន ដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា។
យោងតាមវីដេអូឃ្លីប មានរយៈពេល២៨វិនាទី ដែលតារាក្បាច់គុន កុំកុំ បានបង្ហោះនៅលើ Weibo លោកបាននិយាយថ្លែងអំណរគុណដល់បុគ្គលិកពេទ្យនៅវូហាន ហើយលោកបានផ្ដែផ្ដាំដល់ពលរដ្ឋឲ្យសម្អាតដៃឲ្យបានញឹកញាប់ ។
ក្នុងនោះ លោកបានបញ្ជាក់ថា “ខ្ញុំជឿជាក់ថា ប្រទេសរបស់យើងនឹងឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ហើយអាចគ្រប់គ្រងស្ថានការណ៍បានជាក់ជាមិនខាន”។ ជាមួយគ្នានោះ លោកបានបរិច្ចាគ១លានដុល្លារហុងកុង ដល់ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា នៅទីក្រុងវូហាន ជាការលើកទឹកចិត្ត៕
អត្ថបទ៖kbn