នារីម្នាក់នេះ មានចិត្តក្លាហានណាស់ ហ៊ានឡាយប្រកាសលក់ខ្លួនឲ្យភ្ញៀវតាមហ្វេសប៊ុក ក្នុងតម្លៃចាប់ពី៣០ដុល្លារ ដល់១០០ដុល្លារ ស៊ីសងតាមការចរចាគ្នា លុះពេលកម្លាំងសមត្ថកិច្ចបានឃើញ ក៏ទៅចាប់នាំខ្លួនមកចាត់ការតាមច្បាប់តែម្តង។
យោងតាម Pheng Vannak News ដែលបានបង្ហោះ កាលពី10ម៉ោងមុនមានខ្លឹមសារថា« សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដែលបានឡាយតាមបណ្តាញសង្គម ប្រកាសលក់ខ្លួនថា មកដល់ផ្ទះ៣០ដុល្លារ, ចេញក្រៅ៥០ដុល្លារ និងមួយយប់ដល់ព្រឹក១០០ដុល្លារ! ចំពោះចំណាត់ការ មិនទាន់ដឹងនៅឡើយតើគួរអប់រំ ឫដាក់ទោសតាមច្បាប់?»។
ជុំវិញនឹងករណីនេះ «KBN» មិនទាន់សុំការបញ្ជាក់បន្ថែមពីសាមីខ្លួនខាងលើបានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕អូ
អត្ថបទ៖ KBN
សូមចុចទស្សនាវិដេអូ
Posted by Reachny Reaksa on Thursday, February 20, 2020