ក្រុមហ៊ុនវិស្វកម្មសែនរបស់រដ្ឋតិចសាស នៃសហរដ្ឋអាមេរិកបានអះអាងថា ពួកគេបានបង្កើតវ៉ាក់សាំងសម្រាប់វីរុសCovid-19 (កូរ៉ូណា)រួចរាល់ហើយ ។ នេះបើតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ។
ក្រុមហ៊ុនបានផ្តល់ដំណឹងទៅកាន់ Houston Business Journal រួចហើយអំពីការសម្រេចនៅការងារមួយនេះ ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការដាក់ពិសោធន៍វាទៅលើសត្វក៏ដូចជាទទួលការត្រួតពិនិត្យពីអ្នកច្បាប់នៅក្នុងប្រទេស ។សូមបញ្ជាក់ថា អ្នកវិទ្យាសាស្រ្តជុំវិញពិភពលោកបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងនេះជាខ្លាំងទោះបីស្ថិតក្នុងរបៀបខុសៗគ្នាក្តី ។
មួយវិញទៀត ការអភិវឌ្ឍន៍វ៉ាក់សាំង គឺគ្រាន់តែជំហ៊ានដំបូងតែប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះគឺការ សាកល្បង និង ការផលិតចេញឱ្យប្រើប្រាស់បានអាចត្រូវប្រើពេលរហូតដល់ ១៨ខែ ទៅ ២ឆ្នាំ ហើយក្រុមហ៊ុនខាងលើក៏មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ដែរ ៕
អត្ថបទ៖ ប្រជាប្រិយ