អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកទេចរដែលចូលទៅប្រទេសវៀតណាមពីប្រទេសឡា វនិងកម្ពុជា គួរតែពិនិត្យសុខភាពនៅតាមព្រំដែនយ៉ាងល្អិតល្អន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម Vn Express នៅថ្ងៃទី២១ ខែកុម្ភៈ។
អ្នកដែលបានទៅប្រទេសចិន ឆ្លងកាត់ប្រទេសចិន និងតំបន់ដែលមានការផ្ទុះឡើងនូវវីរុស Covid-19 ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅតាមព្រំដែន ប្រសិនបើពួកគេចង់ចូលប្រទេសវៀតណាម។ គោលនយោបាយនេះក៏អនុវត្តចំពោះអ្នកដែលឆ្លងកាត់ព្រំដែនផងដែរ។ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាជាពិសេស អ្នកទេសចរដែលមកពីប្រទេសកម្ពុជា និងឡាវ។
លោកបានឆ្លើយតបនឹងការសាកសួរទាក់ទងនឹងការគ្រប់គ្រងព្រំដែនចំពោះមេរោគឆ្លងថ្មីរវាងវៀតណាម និងកម្ពុជា បន្ទាប់ពីការអនុញ្ញាតិឱ្យនាវា MS Westerdam ដំណើរការដោយអង្គភាព Carnival Corp Holland America Inc ចូលចតនៅប្រទេសកម្ពុជាកាលពីថ្ងៃទី ១៣ ខែកុម្ភៈ។
ក្រោយមកម៉ាឡេស៊ីបានបញ្ជាក់ថាអ្នកដំណើរជនជាតិអាមេរិកម្នាក់នៅលើនាវានោះបានឆ្លងវីរុស Covid-19 ។លោក Viet បាននិយាយថា គោលនយោបាយពិនិត្យសុខភាពចាំបាច់របស់ប្រទេសវៀតណាមអនុវត្តចំពោះច្រកព្រំដែនទាំងអស់ ជាមួយបណ្តាប្រទេស និងដែនដីទាំងអស់លើដីគោកទឹក និងអាកាស។អូ
គិតត្រឹមថ្ងៃសុក្រនេះប្រទេសវៀតណាមមានករណីឆ្លងចំនួន ១៦ ដែលបានបញ្ជាក់ថាក្នុងនោះ ១៤ នាក់បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ៕
អត្ថបទ៖ CPC