ការកាត់ប្លង់ដីផ្ទេរ កម្មសិទ្ធិពីឪពុកម្ដាយម កកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយៈ ការទិញលក់ ដែលត្រូវកាត់ ឈ្មោះនៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ដែលមាន លោក នួន សុធា ប្រធានមន្ទីរ ត្រូវមន្ត្រីថ្នាក់ ក្រោមបង្ហើបថា គឺអ្នកកាន់ឯក សារត្រូវការចំ ណាយប្រាក់យ៉ា ងតិច៤០០ដុល្លា ឡើង ទៅដល់ រាប់ពាន់ តាម ចំនួនលុយ ទិញលក់ដីតិច ឬ ច្រើន។ ហើយប្រសិនអ្នករត់ឯកសា រចំមនុស្សដែលមិន ម៉ែន ជាខ្សែបក្ខប្រធា នមន្ទីរ ឯកសា រចេញ ក៏យូរដែរ ទោះចំណាយលុយម៉ែន។
ប្រភពបានអោ យដឹងថា ករណីរឿងអាស្រូវរបស់ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ គឺបាន កើតមានយូ រហើយ ចាប់តាំង ពីលោកឡើងជា ប្រធានមន្ទីរ។ហើយ នៅមន្ទីរមួយ នេះសព្វថ្ងៃពោពេញដោយបក្ខពួកនិយម និងការិយាល័យ ធិបតេយ្យយ៉ា ងខ្លាំង ដែលចាំបាច់ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ គួរតែដក តំណែងប្រធា នមន្ទីរចេញ ដើម្បីប្រសិទ្ធិភាព ការងារ បំរើជា តិនិងពលរដ្ឋ។
សូមរំលឹកថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេកសម្តេចតេជោហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា ៖ សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន២ប្លង់ (ដីគ្មានទំនាស់)
នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ ក្នុងភូមិជាមួយនិងបាន កាត់ប្លង់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវ តែរយៈពេល២ឆ្នាំហើយ នៅតែមិនទា ន់ទទួល បានប្លង់ដីពីមន្ទីរដែនដីខេត្តតាកែវ ។ ខ្ញុំព្យាយាម ទូរស័ព្ទនិងទៅជួបដល់កន្លែងផ្ទាល់ ជាច្រើនដង តែពួកគាត់ ប្រាប់ថា កំពុងប្រជុំ និង រវល់ខ្លាំង ។ ខ្ញុំបានបង់សេវាកម្មជូនរដ្ឋត្រឹមត្រូវនិងគ្រប់ចំនួន ហើយក៏លើស ចំនួនសម្រាប់ពួកគា ត់ចង់បាន តែនៅ តែមិន ទាន់ ទទួលបានប្លង់ដី ទេ ។ សូមសម្តេច មេត្តាជួយដាស់តឿន ពួកគាត់ផង ។ ខ្ញុំសូមគោរពនិងជូនពរសម្តេច ។
ក្រោយការឆាតចូល ផេកសម្តេចតេជោ ហ៊ុន សែន ភ្លាម , ទំនងជាភ័យខ្លួន ទើបលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ហៅម្ចាស់ដីមកជួបដើម្បីដោះស្រាយបញ្ហានេះ ។
គិតទៅសម័យនេះទៅហើយ នៅសល់មន្ត្រីគ្រាប់ល្ពៅជាច្រើននាក់ទៀត ដែលនាំអោយអំពល់ទុក្ខដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមាន កាតព្វកិច្ចមមាញឹកដ៏ខ្លាំងក្លា សម្រាប់កិច្ចការប្រទេសជា តិជាពិ សេសលោក នួន សុធា ប្រធានមន្ទីររៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ តែម្តង ។
ប្រភពព័ត៌មាន ច្បាស់ការណ៍មួយ បង្ហើបប្រាប់ថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកឆា តចូលហ្វេសប៊ុកសម្តេចតេជោ បានមកទទួល ប័ណ្ណកម្មសិទ្ធិអចលនវត្ថុទ្រព្យពី លោក នួន សុធា ប្រធានមន្ទីររៀបចំ ដែនដី នគរូនីយ កម្ម សំណង់និងសុរិយោដីខេត្តតាកែវ រួចរាល់ជា ស្ថាពរហើយ ៕
អត្ថបទ៖ អរិយធម៌