វ៉ាក់សាំងដំបូងបង្អស់សម្រាប់ការពារវីរុសកូរ៉ូណា នឹងត្រូវធ្វើការដាក់ឲ្យសាកល្បងនៅអំឡុងចុងខែមេសាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Xu Nanping អនុរដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តរបស់ចិន នៅថ្ងៃសុក្រនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនលើស ២.២០០នាក់ ខណៈដែលអ្នកឆ្លងមានជាង ៧៥.៦៨៥នាក់។
ទោះយ៉ាងណា គេសង្កេតឃើញថា មានអ្នកជាសះស្បើយច្រើនផងដែរ ដោយតួលេខចុងក្រោយបង្ហាញថា មានអ្នកជាសះស្បើយចំនួនជាង ១៨.០០០នាក់៕
អត្ថបទ៖ CEN