ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២០នេះ បានលួចបង្ហើបឲ្យដឹងថា បើសិនមិន មាន ការប្រែប្រួលទេ លោក ឈួរ ច័ន្ទរិទ្ធី ដែលត្រូវជា កូនប្រុសលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង សម្បូរណ៍រឿង ពុ ករលួយ នឹងត្រូវប្រកា សតំណែ ងជាផ្លូវការ ជាអនុប្រធានមន្ទីរសាធា រណ ការ និងដឹក ជញ្ជូនខេត្តកំព ង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ហើយ ។
ប្រភពដដែល បានឲ្យដឹងថា លោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើត លោក ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ ឆ្នាំង និង ត្រូវជាកូនប្រសាររបស់លោកកែវ ពិសី សមាជិកក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំង ទើបតែផ្ទេរពីមន្រ្តី នៅក្រសួង សាធារណការ និងដឹកជញ្ជូន មកបម្រើការងារនៅមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ មិនទា ន់បានប៉ុន្មានខែផង នឹងត្រូវប្រកាសតំណែ ងជាផ្លូវការ ជាអនុប្រធាន មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំង ទៅហើយ។
ករណីនេះ មន្ត្រីវ័យចំណាស់ៗ មានបទពិសោធន៍យូរឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ឆ្នាំង បានត្រឹមតែហួសចិត្ត និងលួចខ្សឹបខ្សៀវគ្នាថា ទោះបីខិតខំបម្រើការងារអ ស់ជាច្រើនឆ្នាំយ៉ាងណាក៏ដោ យ បើគ្មានដុល្លារ គ្មាន ខ្សែធំទេ កុំសង្ឃឹមថា បានឡើង បុណ្យស័ក្កិ តួនាទីឲ្យសោះ ជាក់ស្ដែង
ករណីលោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងត្រូវជាកូនប្រសាររ បស់លោកកែវ ពិសី សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ចូល បម្រើការងារមិនបាន ប៉ុន្មានឆ្នាំផង ឥឡូវត្រូវឡើងតំណែ ងជាអ នុប្រធានមន្ទីរសាធារ ណការ និងដឹក ជញ្ជូនខេត្តកំព ង់ឆ្នាំង ហើយ៕
អត្ថបទ៖ kbn