អង្គការសុខភាពពិភពលោកហៅកាត់ថា WHO និយាយថា ជិតអស់ពេលវេលា ហើយដើម្បីប ញ្ឈ ប់ការរា លដាល មេរោគវីរុសកូរ៉ូណា ពីព្រោះចំនួនករ ណីមនុស្សមា នផ្ទុកមេរោគ នេះកើនឡើងច្រើនជា ងមុន នៅខាងក្រៅប្រទេសចិន។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានមានប្រសាសន៍កា លពីថ្ងៃសុក្រថា៖ «យើងកំពុងឋិតនៅក្នុងដំណាក់កាល មួយដែលការទ ប់ទ ល់អាចធ្វើបាន»។ ក៏ប៉ុន្តែលោ កបានព្រមា នថា ឱកាសរបស់យើងមា នតិចជាងមុន។
កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានរាយ ការណ៍ថា មានករណីម នុស្សផ្ទុកមេរោ គ កូរ៉ូណា៧៦,៣០០នាក់ហើ យ មនុស្ស២,៣៤៥នាក់បានស្លាប់ទៅហើយ។ មាន មនុស្សថ្មីៗ៣៩៧នា ក់មានផ្ទុកមេរោ គនេះនៅក្នុងប្រទេ សចិនដែ លជាការចុះ ថយខ្លាំង ពីចំនួនអ្នកជំងឺថ្មីៗ៨៨៩នាក់កាលពីមួយថ្ងៃមុននោះ។នៅខាងក្រៅប្រទេសចិន មានមនុស្សជាង១,២០០នាក់ទៀតមានជំងឺនេះហើយមនុស្សជាង១២នាក់បានបាត់បង់ជីវិត។
លោក Tedros បាននិយាយថា នៅពេលដែលចំនួនករណីនៅខាងក្រៅប្រទេសចិននៅតែតិចតួចក៏ដោយ ក៏លោកបានសម្តែងកង្វល់អំពីកំណើននៃករណីអ្នកជំងឺនេះនៅទូទាំងពិភពលោកដែលមិនមានការទាក់ទងច្បាស់លាស់ជាមួយប្រទេសចិន។
កាលពីថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីការកើនឡើង៨ដងនៃចំនួនករណីរយៈពេលតែបួនថ្ងៃ។ ពួកមន្ត្រីបាននិយាយថា មានករណីថ្មីៗពួកមនុស្សមានមេរោគនេះ២២៩នាក់ ហើយចំនួនអ្នកជំងឺមានទាំងអស់មាន៤៣៣នាក់។ ពួកអ្នកជំងឺមានផ្ទុកមេរោគនេះភាគច្រើនមានការភ្ជាក់ទាក់ទងជាមួយព្រះវិហារគ្រិស្តសាសនាមួយនិងមន្ទីរពេទ្យមួយនៅក្នុងក្រុង Daegu។
នៅពេលនេះប្រទេសកូរ៉េខាងត្បូងជាប្រទេសមានជំងឺនេះធ្ងន់ធ្ងរជាងគេនៅខាងក្រៅប្រទេសចិន។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនSamsung Electronics បានបញ្ជាក់ថា មានករណីមនុស្សផ្ទុកមេរោគវីរុសកូរ៉ូណាម្នាក់នៅក្នុងរោងចក្រខ្លួនមួយក្នុងក្រុង Gumi ប្រទេសកូរ៉េខាងត្បូង។ រោងចក្រនៅតែបិទទ្វាររហូតដល់ព្រឹកថ្ងៃចន្ទ។
លោក Tedros បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា៖ «ខ្ញុំសង្ឃឹមថាកូរ៉េខាងត្បូងនឹងធ្វើអ្វីៗទាំងអស់ដើម្បីទប់ទល់នឹងការរាលដាលមេរោគនេះនៅក្នុងដំណាក់កាលដំបូងនេះ»។
លោកអគ្គនាយករូបនេះនៃអង្គការ WHO ក៏បានសម្តែងកង្វល់ដែរអំពីករណីថ្មីៗនៃមេរោគវីរុសនេះនៅក្នុងប្រទេសអ៊ីរ៉ង់ គឺមានអ្នកដំណើរអ៊ីរ៉ង់ម្នាក់បាននាំមេរោគនេះទៅកាន់ប្រទេសលីបង់ ហើយមានអ្នកដំណើរម្នាក់ទៀតបានចម្លងមេរោគវីរុសនេះពីអ៊ីរ៉ង់ទៅប្រទេសកាណាដាផងដែរ ៕
អត្ថបទ៖ kbn