នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ប្រជាជនស្ថិតនៅប្រទេសកូរ៉េខាងត្បូងត្រូវបានឱ្យដឹងថា មានករណីឆ្លងវីរុសកូរ៉ូណា សរុបកើនដល់ ៧៦៣ នាក់ហើយ ដែលធ្វើឱ្យវាក្លាយជាប្រទេសទី ២ បន្ទាប់ពីចិន ដែលបានរកឃើញថាមានមនុស្សឆ្លងវីរុស Covid-19 នេះច្រើនបំផុត ដោយចំនួនអ្នកស្លាប់សរុបចំនួន ៧ នាក់ឯណោះ ។
ខណៈប្រទេសកូរ៉េខាងត្បូងពេលនេះ កំពុងតែស្ថិតនៅចំណុចដែលមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីករណីឆ្លងវីរុសកូរ៉ូណានេះ ហើយប្រជាជនជាច្រើនបាននាំគ្នាសម្រុកទៅទិញម៉ាស់ ដើម្បីការពារខ្លួនពីការរីករាលដាលនៃជំងឺមួយនេះកាន់តែខ្លាំង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ប្រជាជនកូរ៉េខាងត្បូង នាំគ្នាឈរតម្រង់ជួរបន្តកន្ទុយគ្នាដូចរថភ្លើង ៕
អត្ថបទ៖ ប្រជាប្រិយ