នាថ្ងៃទី២៤ ខែកុម្ភៈ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានថ្វាយលិខិតលាលែងតំណែងរបស់លោកទៅកាន់ព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេដោយគ្រាន់តែនិយាយថាសេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
ទង្វើដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយចុងសប្តាហ៍នៃភាពស្រពិចស្រពិលថា រដ្ឋាភិបាលថ្មីមួយ នឹងត្រូវបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ៕
អត្ថបទ៖ kbn