គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា រកឃើញជនជាតិកូរ៉េចំនួន ៧០ នាក់បន្ថែមទៀត។
បើក្រឡេកទៅមើលតួលេខអ្នកឆ្លងវីរុស Covid-19 ព្រឹកមិញ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានត្រឹមតែចំនួន ៧៦៣ ប៉ុណ្ណោះ តែរសៀលនេះ ត្រូវបានគេពិនិត្យរកឃើញអ្នកផ្ទុកជំងឺ Covid-19 បន្ថែមទៀត ៧០ នាក់ ដែលសរុបចំនួនអ្នកផ្ទុកកើនឡើងដល់ ៨៣៣ ហើយនាក់។
គួរឱ្យដឹងថា ក្នុងចំណោមអ្នកធ្វើតេស្ដពិនិត្យរកវីរុសថ្មីនេះ ឃើញថាអ្នកមកពីតំបន់ Daegu-Gyeongbuk មានអ្នកផ្ទុកច្រើនរហូតដល់ ៥៣ នាក់។ ចំណែកតំបន់មាន Daegu មានចំនួន ៤១ នាក់ តំបន់ Gyeongbuk ១២ នាក់ Busan ២ នាក់ Gyeonggi ១ នាក់ Seoul មាន ១ នាក់ Daejeon ១ នាក់ និង Ulsan ១ នាក់ ៕
អត្ថបទ៖ ប្រជាប្រិយ