កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លូនជនប រទេស ៣នាក់ និងខ្មែរម្នាក់ ជាមុខសញ្ញាបោ កប្រាស់ ជ ន រ ង គ្រោះតាម Facebook គិតជាទឹកប្រាក់សរុប អស់ចំនួន៨,៤៥០ដុល្លារសហរដ្ឋអាមេរិក
ដោយសន្យាថានឹងផ្ញើលុយ កាក់ គ្រឿង អ ល ង្កា សម្ភារៈ ជាបន្តបន្ទាប់ ដើម្បីស ង់ផ្ទះ និងផ្គត់ ផ្គង់ជីវភា ពគ្រួ សារឲ្យប្រ សើរឡើង តែទីបំផុត រ ង គ្រោះ ត្រូវចា ញ់បោ ក ក្រុមជ ន ស ង្ស័ យ គិតជាទឹកប្រាក់សរុប អស់ចំនួន៨,៤៥០ដុល្លារសហរដ្ឋអាមេរិក ទៅវិញ។
ជ នរ ង គ្រោះឈ្មោះ វណ្ណនី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅ ឃុំបឹងគ្រំ ស្រុកល្វាឯម ។ មុនពេលកើតហេតុ ម្ចាស់អាខោនFacebook ឈ្មោះ Michael Johnson បានទា ក់ ទ ង ជាមួយជ ន រ ង គ្រោះ ឈ្មោះ វណ្ណនី តាម Facebook អស់រយៈពេលពីរខែ ដោយឈ្មោះ Michael Johnson បានរលួ ង លោ ម បោ កប្រា ស់ខ្លួនតាមរ យៈ Messenger ដើរតួ ជាជ ន ជាតិអង់ គ្លេស ធ្វើជាមា ន ចិត្តអា ណិតអា សូរជ ន រ ង គ្រោះ ព្រោះដឹងថាជ ន រ ង គ្រោះមានជីវភា ពខ្សត់ខ្សោយ ខ្វះជំ រកស្នាក់ នៅសមរម្យ ដូចនេះ គេ នឹងផ្ញើលុយកាក់ គ្រឿង អ លង្កា សម្ភារៈ ដើម្បីសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើរឡើង។
លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់អាខោនFacebook ឈ្មោះ Michael Johnson បានទាក់ទងមក ជ ន រ ង គ្រោះតាមរយៈ Messenger ឲ្យផ្ញើលុយ ជាបន្ត បន្ទាប់ គិតជាទឹកប្រាក់សរុបអស់ចំនួន៨៤៥០ដុល្លារសហរដ្ឋអាមេរិក នៅផ្ទះវីង វេរលុយ មួយកន្លែង ស្ថិតក្នុងបឹ ងគ្រំក្រោម ឃុំបឹ ងគ្រំ ស្រុកល្វាឯម ដើម្បីរ ត់ការផ្ញើលុយ កាក់ គ្រឿងអលង្កា សម្ភារៈ ដើម្បីសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើរឡើងនោះមកវិញ។
លុះជ ន រ ង គ្រោះ ដឹងខ្លួនថាចាញ់ បោ កក្រុម ជ ន ស ង្ស័ យ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ជ ន រ ង គ្រោះឈ្មោះ វណ្ណនី បានដាក់ពាក្យបណ្តឹងមកកងរាជ អាវុធហត្ថស្រុក ល្វាឯម ដើម្បីឲ្យជួយ អន្តរា គមន៍។
ក្រោយទទួលបាន ពាក្យបណ្តឹ ងជ ន រ ង គ្រោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់ រហូតកំណត់មុខសញ្ញាជ ន ស ង្ស័ យឈ្មោះ រ៉ុម សុខលាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកដើរតួជាមន្រ្តីធ្វើការនៅខាងប្រៃសណីយ៍ និងជាអ្នកទៅដកប្រាក់ ដែលជ ន រ ង គ្រោះវេរប្រាក់តាមWingទៅឲ្យម្ចាស់អាខោនFacebook ឈ្មោះ Michael Johnson ។
រហូតដល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការ ជាមួយកម្លាំងជំនាញស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃា ត់ខ្លួនជ ន ស ង្ស័ យ ឈ្មោះ រ៉ុម សុលាង ចំណុចផ្ទះវីងវេរ លុយមួយ កន្លែង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង រួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-7298, ទូរស័ព្ទ០៤គ្រឿង, ក្រដាស់ដកលុយវីង០១សន្លឹក (ដកមិនបានសម្រេច) និងបាននាំមកអង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីសាកសួរបន្តនីតិវិធីតាមច្បាប់។
លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញរ បស់កងរា ជអាវុធហត្ថខេត្ត បាន ចា ប់ ឃាត់ខ្លួនជ ន ស ង្ស័ យ០៣ នាក់ បន្ថែមទៀត គឺទី១ ៖ឈ្មោះ EMMANUEL SUNJAY អាយុ៣១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ទី២៖ឈ្មោះ GABRIEL PHILEP អាយុ២១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៣៖ ឈ្មោះ លីធី ង្វឿងថាវ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។
ជនទាំង០៣នាក់ស្នាក់នៅជាមួយគ្នា ផ្ទះជួលក្នុងបុរី «លឹម ឈាងហាក់» ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយចាប់យកវត្ថុតាងរួមមាន លេបថប០៣គ្រឿង, ទូរស័ព្ទ០៩គ្រឿង, ដុំសម្រាប់ប្រើអ៉ីនធើណេត០២ដុំ, ស៊ីមកាតមួយចំនួនធំ និងសម្ភារៈមួយចំនួនទៀត។
ជ ន ស ង្ស័ យជាជន បរទេសទាំង៣ នាក់ខាងលើ ត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល សហការគ្នាជាមួយជំនាញស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ស្រាវជ្រាវរកឃើញថា មកស្នាក់នៅក្នុងកម្ពុជា ដោយខុសច្បាប់ និងមានប ទល្មើសផ្សេងទៀត និងបានប្រគល់ជូនទៅស្នងការដ្ឋាននគរ បាលខេត្តកណ្តាល ដើម្បីបន្តនី តិវិធីតាមច្បាប់ ៕
អត្ថបទ៖ kbn