Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

នាយពាក់មី ក្លាយជាអ្នកចែកចាយស្រា​​បៀរផ្តាច់មុខ តែមិនទាន់ចង់ធ្វើជាឧកញ៉ាទេ

Posted on February 24, 2020

តារាកំប្លែងមកពីខេត្តស្វាយរៀង លោកចែម ចាន់តារា ហៅនាយពែកមី បានឲ្យដឹងថា ទោះជាពេលនេះនាយ មានមុខជំនួញជាច្រើនក្នុងដៃក្រៅពីការងារសិល្បៈមែន ប៉ុន្ដែនាយគ្មានបំ ណងចង់ធ្វើជាឧកញ៉ា ដូចគេឡើយ។​

នាយពែកម៉ី ថា ធ្វើតូចៗ ស្រួលជាងធ្វើធំ ព្រោះអាចដើរលេងសប្បាយផឹកស៊ីបានតាមចិត្តចង់។ ម្យ៉ាងទៀតនាយយល់ថា អាជីពសិល្បៈស្រួលរកលុយ​ព្រោះមានពេលខ្លះច្រៀងសម្ដែងម្ដង បានលុយជាង១ពាន់ដុល្លារឯណោះ អីចឹងនាយមិនចង់ធ្វើជាអ្នកធំទេ។​

នាយពែកមី អះអាងថា ”ខ្ញុំមិនដែលគិតថាចង់ធ្វើជាឧកញ៉ាអីទេ ព្រោះម្យ៉ាងយើងអត់លុយផង។ ម្យ៉ាងទៀត ខ្ញុំគិតថាធ្វើអ្នកតូចស្រួលដើរហើរជាង អីចឹងទោះជាប្រមុខរាជរដ្ឋាភិបាលឲ្យខ្ញុំឡើងជាឧកញ៉ា ក៏ខ្ញុំមិនចង់ធ្វើដែរ។ សម្រាប់ខ្ញុំការងារសិល្បៈស្រួលរកលុយជាង”។​

ការទាត់ចោលងារជាឧកញ៉ារបស់នាយពែកមី នៅពេលនេះ បន្ទាប់ពីតារាកំប្លែងដែលធ្លាប់មានប្រវត្ដិកម្សត់ធ្វើជាកម្មករសំណង់ ជាង១០ឆ្នាំរូបនេះ បានងាកមកបុកធ្វើជំនួញជាបន្ដបន្ទាប់ នៅរយៈពេលចុងក្រោយនេះ ដូចជា សង់ផ្ទះលក់នៅខេត្តកំពង់ចាម និងបាត់ដំបង។​

ហើយថ្មីៗនេះ បានងាកទៅធ្វើជាអ្នកចែកចាយផ្ដាច់មុខរ បស់ Iceberg ប្ រចាំខេត្តស្វាយរៀង ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារទៀតផង ទើបមានការលើ កឡើងពីមហាជនថា មិនយូរ ទេនាយពែកមី និងឡើងងារជាលោកឧកញ៉ាដូចលោកលោកឧកញ៉ាទុំ សារុត ហៅនាយឃ្លោក ជាមិនខាន។​

នាយពែកមី បន្ថែមថា ”ខ្ញុំងាកមកធ្វើជំនួញហ្នឹង ដោយសារតែខ្ញុំគិតថា ប្រឹងរកឲ្យហើយទាន់យើងមានឱកាស ប៉ុន្តែពេលយើងចាស់ទៅលេងសិល្បៈលេងកើតហើយ។ ខ្ញុំខ្លាចអត់លុយចិញ្ចឹមប្រពន្ធកូន និងឪពុកម្ដាយ”។​

នាយពែកមី បន្ថែមទៀតថា “ខ្ញុំមិនចង់មាន ខ្ញុំមិនចង់ក្រទេ អីចឹងខ្ញុំគិតថា ខ្ញុំអាចរកស៊ីមានបានដូ​ចគេ ព្រោះខ្ញុំ​បានតាំងចិត្តថាខ្ញុំមិនលេងល្បែង និងមិនប្រើ ប្រា ស់ គ្រឿ ង ញៀ ន ទេ ហើយលុយរកមកនៅសល់។ មិនមែនខ្ញុំប្រឹងរកស៊ីហ្នឹងមកពីខ្ញុំចង់ឡើងជាឧកញ៉ាទេ គឺខ្ញុំមិនចង់ធ្វើធំអីទេ”៕​

អត្ថបទ៖ នគរធំ

​

​

​

​

​

​

​

​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

February 2020
M T W T F S S
 12
3456789
10111213141516
17181920212223
242526272829  
« Jan   Mar »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme