កាលពីពេលថ្មីៗនេះ ប៉ូលីសនគរបាលប៉ុស្តិ៍ឃុំប្រមេរម្នាក់ ប៉ុនប៉ងកាប់ឈើខុសច្បាប់ ត្រូវបានសហគមន៍ និងមន្ត្រី ឧទ្យានុរក្សចាប់បាននៅភូមិសាស្ត្រចំការពូសាក់ (UTM 0503711 1531057)នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីថ្ងៃទី២១ កុម្ភៈ ២០២០។នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន VOD។
កាលពីចុងសប្តាហ៍មុន ប្រជាសហគមន៍ជនជា តិដើម ភាគតិចគួយ និងសកម្មជន បរិស្ថាន រួមទាំងមន្ត្រីបរិស្ថានផងនោះ សរុបចំនួន១៩នាក់ បានចុះល្បាតដែនជំរក សត្វព្រៃព្រះរការចំនួន៣ថ្ងៃ ដោយបានជួបបទ ល្មើសព្រៃ ឈើចំនួន ២៣ករ ណី ក្នុងនោះប្រទះឃើញ គល់ឈើ ដែលត្រូវបាន គេកា ប់ចំនួន ១៩កន្លែង ដកហូតរ ណាយន្តអារឈើ បានចំនួន ២គ្រឿង និងកាំ ភ្លើកែច្នៃចំនួន ២ដើមផងដែរ។ នេះបើតាមកំណត់ហេតុចុះល្បាតព្រៃសកម្មជនបរិស្ថាន។
អនុប្រធានសហ គមន៍ជាជន ជាតិដើមភា គតិចគួយនៅឃុំប្រមេ អ្នកស្រី រឿង ខាន់ ប្រាប់ឲ្យដឹងថា នៅក្នុងបទល្មើសទាំង២៣ករណីនោះ គឺមានជនល្មើសម្នាក់ដែ លមាន តួនាទីជាមន្ត្រីប៉ូលី សប៉ុស្តិ៍រដ្ឋបាល ឃុំប្រមេរ និងបក្ខពួក សរុបចំនួ ន៣រូប ដែលជិះគោយន្តដឹកសាំង និង រណាយន្តបម្រុងចូលកាប់ ឈើ តែលុះពួក
គេឃើញក្បួនគោយន្តល្បាតរ បស់សហ គមន៍ក៏បាននាំគ្នាយកសាំងនិងរ ណាយន្តលាក់ នៅក្នុងព្រៃក្បែរ គោយន្តរបស់ខ្លួន លុះក្រុមល្បាត បានរក ឃើញនូវសម្ភារទាំងអ ស់នោះ ពួក គេក៏បានសារភាព ថាពិត ជារប ស់ខ្លួន មែន និងមា នបំ ណងចូល ទៅកាប់ ឈើ នៅក្នុងព្រៃពិ តប្រាកដមែន។
ក្រុមល្បាតបាននាំគ្នាដកហូតយកសម្ភារទាំងអស់នោះប្រគល់ទៅអោយក្រុមឧទ្យានុរក្ស និងសូមអំពាវនាវសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តារឹតបណ្តឹងច្បាប់ និង ចាត់វិធានការចំពោះមន្ត្រីខិលខូចទាំងឡាយណាដែលពាក់ព័ន្ធនៅក្នុងបទល្មើសព្រៃឈើជាបន្ទាន់។
សូមបញ្ជាក់ដែរថា ព្រៃព្រះរការមានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ កាលពីខែឧសភា ឆ្នាំ២០១៦ ៕
អត្ថបទ៖ kbn