ម៉ូតូដឹកឈើ១គ្រឿងដែលគេចោទប្រកាន់ថា ជាក្រុមដឹកជញ្ជូនឈើបានមកពីការលួចកាប់ឈើជាប្រចាំ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការហួសចិត្តជាខ្លាំង ខណៈបានឃើញវីដេអូចែករំលែកមួយបង្ហាញឲ្យឃើញម៉ូតូដឹកឈើនេះត្រូវបានជាប់គាំងនៅលើស្ពាន ព្រោះតែឈើវែងហួសទទឹងស្ពាន ធ្វើឲ្យស្ទះចរាចរណ៍ដល់គេឯងធ្វើដំណើរពុំរួច ។
ទាក់ទងនឹងករណីដ៏ហួសចិត្តនេះ តាមរយៈគណនីហ្វេសប៊ុកស្រីស្អាត «ទេព សូលីដា» បានចំអកឲ្យពួកអ្នករកស៊ីលួចកាប់ឈើដឹកតាមម៉ូតូយ៉ាងដូច្នេះថា៖
«#លួចកាប់បំផ្លាញឈេីលក់មិនចេះតិចឡេីងក្លាយជាសេដ្ឋីឈេីហេីយ អត់ហ៊ានចំណាយលុយសង់ស្ពានថ្មអោយធំមួយទុកគ្រាន់គ្នាដឹងជញ្ជូនទៅកុំអោយខាតពេល អីក៏អាច់ក្តាប់ម្ល៉េះបេីក្លាយជាសេដ្ឋីទៅហេីយហ្នឹង អូយ..ច្រឡំនិយាយការពិត ??#ស្ពានឈេីស្រុកសំបូរ» ៕
អត្ថបទ៖ CEN
សូមចុចទស្សនាវិដេអូ
Posted by ទេព សូលីដា on Monday, February 24, 2020
សូមចុចទស្សនាវិដេអូ
Posted by ទេព សូលីដា on Monday, February 24, 2020