គណនីហ្វេសប៊ុកនារីជនជាតិម្នាក់ឈ្មោះថា Cheng Kaifu បានបង្ហោះវីដេអូគួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញឲ្យឃើញជនជាតិកូរ៉េរាប់ម៉ឺននាក់ បាននាំគ្នាចេញតាមដងផ្លូវធ្វើបាតុកម្មទាមទារដេញជនជាតិចិនចេញក្នុងប្រទេសរបស់ខ្លួន ព្រោះតែពួកគេបារម្ភខ្លាំងអំពីជំងឺកូរ៉ូណា ដែលឆ្លងពីជនជាតិចិន ដោយក្នុងនោះ អ្នកខ្លះបានកាន់ផ្ទាំងក្រដាសដោយសរសេរថា “Chy na out” ។
គណនីហ្វេសប៊ុកខាងលើបានបង្ហោះវីដេអូ ដោយភ្ជាប់ចំណងជើងសរសេរជាភាសាចិនយ៉ាងដូច្នេះថា៖ «数萬韓國人上街游行,要求驅逐中國人!現在中國人在世界上就是病毒的代名詞,四十年來好不容易有点好轉的形象毀于一旦,全部都拜CCP所赐! 全球排華越演越烈 文在寅要完蛋嘍 ដែលអាចមានន័យជាភាសាខ្មែរថា «ជនជាតិកូរ៉េរាប់ម៉ឺននាក់បានដើរក្បួនតាមដងផ្លូវទាមទារអោយមានការនិរទេសជនជាតិចិន! ជនជាតិចិនឥឡូវនេះកំពុងមានផ្ទុករោគសញ្ញាវីរុសមួយនេះនៅលើពិភពលោក….» ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ (២៤ កុម្ភៈ) ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង កើនដល់ ៧៦៣ នាក់ និងស្លាប់ដល់ទៅ ៧ នាក់ ហើយៗ ខណៈពេលនេះ អាជ្ញាធរកូរ៉េខាត្បូង កំពុងតែបន្តធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃការផ្ទុះវីរុសដ៏លឿន ព្រោះថាអ្នកជំងឺទី៣១ មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសសោះនោះ ៕
អត្ថបទ៖ cen
សូមចុចទស្សនាវិដេអូ
数萬韓國人上街游行,要求驅逐中國人!現在中國人在世界上就是病毒的代名詞,四十年來好不容易有点好轉的形象毀于一旦,全部都拜CCP所赐! 全球排華越演越烈文在寅要完蛋嘍??
Posted by Cheng Kaifu on Sunday, February 23, 2020